អំពីគម្រោង កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា (GoKC) ដែលគ្រប់គ្រងការអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កម្មវិធីនេះបានទទួលហិរញ្ញប្បទាន ជាប្រាក់កម្ចីពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD), ធនាគារវិយោគអឺរ៉ុប (EIB) និងរាជរដ្ឋាភិបាលកម្ពុជា។ កម្មវិធី ASPIRE-AT មានគោលបំណងអភិវឌ្ឍវិស័យកសិកម្មប្រកបដោយបរិយាប័ន្ន និងមាននិរន្តរភាព តាមរយៈការជំរុញទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ ដែលជួយលើកកម្ពស់ប្រាក់ចំណូលរបស់កសិករ និងពលករនៅទីជនបទ។ ធនាគារ ARDB ត្រូវបានជ្រើសរើសជាគ្រឹះស្ថានហិរញ្ញវត្ថុដែលផ្តល់ឥណទាន និងជំនួយឥតសំណងដល់អ្នកទទួលផលក្នុងគម្រោង ដោយគាំទ្រខ្សែច្រវាក់តម្លៃផលិតផលកសិកម្មគោលដៅ ចំនួន ៧ រួមមាន មាន់ស្រែ បន្លែ ពោត ស្វាយចន្ទី ម្រេច ផ្លែឈើស្រស់ និងផ្លែឈើកែច្នៃសម្រាប់នាំចេញ។ កម្មវិធីនេះអនុវត្តរយៈពេល ៧ឆ្នាំ ចាប់ពីឆ្នាំ២០២៣ ដល់ ២០២៩ ដែលអនុវត្តក្នុងខេត្តគោលដៅចំនួន ២១ រួមមាន បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប កំពង់ចាម កំពង់ធំ ក្រចេះ ត្បូងឃ្មុំ ព្រះវិហារ […]
ទិដ្ឋភាពទូទៅគម្រោង គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) មានមូលនិធិសរុបចំនួន ១០១,៦៧ លានដុល្លារអាម៉េរិក ក្នុងនោះមានហិរញ្ញប្បទានឥណទានចំនួន ៩១,៦៧ លានដុល្លារអាម៉េរិក ពីធនាគារពិភពលោក និងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១០ លានដុល្លារអាម៉េរិក។ គម្រោងត្រូវបានរៀបចំឡើង ក្នុងគោលបំណងសម្របសម្រួលលើការអភិវឌ្ឍពិពិធកម្មខ្សែច្រវាក់តម្លៃកសិកម្មដែលនៅក្នុងទីតាំងភូមិសាស្រ្ត ដែលបានជ្រើសរើសក្នុងប្រទេសកម្ពុជា និងផ្តល់ការឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះវិបត្តិ។ ធនាគារ ARDB ត្រូវបានជ្រើសរើសជាធនាគាររតនាគារ ដែលមានតួនាទីផ្តល់ឥណទានបោះដុំ ជូនគ្រឹះស្ថានហិរញ្ញវត្ថុដែលចូលរួមក្នុងគម្រោង (PFIs) ចំនួន ៣ រួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ.អឹម.ខេ ភីអិលស៊ី, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ម.ក និង ធនាគារប្រៃសណីយ៍កម្ពុជា ក.អ។ គ្រឹះស្ថានហិរញ្ញវត្ថុមានតួនាទីផ្តល់ឥណទានបន្តជូនអ្នកទទួលផលក្នុងគម្រោង ដូចជា កសិករ ក្រុមអ្នកផលិត សហគមន៍កសិកម្ម និងសហគ្រាសធុនតូចនិងមធ្យម ។ គម្រោងមានមូលនិធិសម្រាប់ផ្តល់ជាបន្ទាត់ឥណទានចំនួន ៣០ លានដុល្លារអាមេរិក ដល់អ្នកទទួលផលដោយបានបែងចែកជាពីរច្រក រួមមាន៖ ច្រកទូទៅ (General Window): មានមូលនិធិសរុបចំនួន ២០ លានដុល្លារអាម៉េរិក សម្រាប់ផ្តល់ឥណទានទៅលើគ្រប់តួអង្គនៃខ្សែច្រវាក់ផលិតផលកសិកម្មលើកលែងតែស្រូវ។ Diversification […]
ទិដ្ឋភាពទូទៅគម្រោង គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) មានការគាំទ្រមូលនិធិពីអង្គការមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)។ គម្រោងនេះមានមូលនិធិសរុបចំនួន ៤៥ លានដុល្លារអាម៉េរិក ដោយមានបដិភាគពីរាជរដ្ឋាភិបាលចំនួន ៨,៧ លានដុល្លារអាម៉េរិក និង IFAD ចំនួន ៣៦,៣ លានដុល្លារអាម៉េរិក។ គម្រោង AIMS មានគោលបំណងជំរុញកំណើនប្រកប ដោយបរិយាប័ន្នលើទីផ្សារសម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់ និងអភិវឌ្ឍចង្កោមផលិតផលតាមមូលដ្ឋាន និងអ្នកផលិតជាក្រុមកសិករខ្នាតតូចក្រីក្រដែលអាចទទួលបានផលប្រយោជន៍រួមគ្នា។ ធនាគារ ARDB ត្រូវបានជ្រើសរើសជាគ្រឹះស្ថានហិរញ្ញវត្ថុដែលផ្តល់ឥណទាន និងមូលនិធិនវានុវត្តន៍ខ្សែច្រវាក់តម្លៃដល់អ្នកទទួលផលក្នុងគម្រោង ដោយគាំទ្រខ្សែច្រវាក់តម្លៃផលិតផលកសិកម្មគោលដៅ ចំនួន ៥ គឺ៖ស្រូវ មាន់ស្រែ បន្លែ ដំឡូងមី និងសូត្រឆៅ។ គម្រោងនេះបានអនុវត្តរយៈពេល ៧ឆ្នាំ ចាប់ពីឆ្នាំ២០១៧ ដល់២០២៣ ដោយអនុវត្តក្នុងខេត្តគោលដៅចំនួន ១៨ ខេត្ត-ក្រុង រួមមាន៖ ភ្នំពេញ កំពង់ចាម កំពង់ធំ ក្រចេះ មណ្ឌលគីរី ព្រៃវែង ព្រះវិហារ រតនគិរី ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ស្ពឺ កំពត […]
ទិដ្ឋភាពទូទៅគម្រោង គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) មានការគាំទ្រមូលនិធិពីស្ថាប័នអន្តរជាតិមួយចំនួនដូចជា៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (AIF), ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), មូលនិធិជប៉ុនសម្រាប់ការកាត់បន្ថយភាពក្រីក្រ (JFPR) និងមានការចូលរួមពីរាជរដ្ឋាភិបាលកម្ពុជា។ គម្រោងមានមូលនិធិសរុបចំនួន ១១០,០៦ លានដុល្លារអាម៉េរិក សម្រាប់គម្រោងទាំងមូល ក្នុងនោះមូលនិធិសម្រាប់បន្ទាត់ឥណទានសរុប មានចំនួន ៥១ លានដុល្លារអាម៉េរិក សម្រាប់ផ្តល់កម្ចីទៅអ្នកទទួលផលពីគម្រោង តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងធនាគារស្ថាបនា។ គម្រោងនេះមានគោលដៅ៖ (i) អភិវឌ្ឍវិស័យកសិកម្មប្រកបដោយបរិយាបន្ន និងនិរន្តរភាព, និង (ii) អភិវឌ្ឍវិស័យឯកជន តាមរយៈការលើកកម្ពស់សហគ្រាសតូច និងមធ្យម (SMEs) និងសហគ្រិនភាព។ ធនាគារ ARDB និងធនាគារស្ថាបនា ត្រូវបានជ្រើសរើសដើម្បីផ្តល់ឥណទានដោយផ្ទាល់ដល់កសិធុរកិច្ច, សហគមន៍កសិកម្ម និងកសិករ។ ផលិតផលកសិកម្មគោលដៅរបស់គម្រោងមានចំនួន ៥ រួមមាន៖ ដំឡូងមី ស្វាយ ស្វាយចន្ទី បន្លែ និងមាន់។ គម្រោងនេះអនុវត្តរយៈពេល ៩ ឆ្នាំ (២០២១-២០២៩) […]