21 October 2025

នាយកដ្ឋានផ្នែកលក់ និងទីផ្សារ និងនាយកដ្ឋានឥណទាន នៃធនាគារ ARDB បានចូលរួមផ្សព្វផ្សាយផលិតផលនិងសេវាកម្មរបស់ធនាគារនៅក្នុងវេទិកាស្តីពី “ការផ្គូផ្គងរវាងគ្រឹះស្ថានហិរញ្ញវត្ថុជាមួយកសិធុរកិច្ច សហគមន៍កសិកម្ម និងពិធីតាំងបង្ហាញផលិតផលកសិកម្ម ក្រោមហិរញ្ញប្បទានគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម”

រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នេះបុគ្គលិកនាយកដ្ឋានផ្នែកលក់ និងទីផ្សារ និងនាយកដ្ឋានឥណទាន នៃធនាគារ ARDB បានចូលរួមផ្សព្វផ្សាយផលិតផលនិងសេវាកម្មរបស់ធនាគារនៅក្នុងវេទិកាស្តីពី “ការផ្គូផ្គងរវាងគ្រឹះស្ថានហិរញ្ញវត្ថុជាមួយកសិធុរកិច្ច សហគមន៍កសិកម្ម និងពិធីតាំងបង្ហាញផលិតផលកសិកម្ម ក្រោមហិរញ្ញប្បទានគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម”។

វេទិកានេះបានការអញ្ជើញចូលរួមជាអធិបតីភាពពីជឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គលេខាធិការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងជានាយកគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP), ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច និងជាប្រធានគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP-PIU1) រួមនិងកសិករជាតំណាងសហគមន៍កសិកម្មចំនួន ១៣០នាក់។