Latest News
Creating a turban of each entrepreneur is not only for profit but an active participation in nation building especially an investment for the future
10 July 2025Creating a turban of each entrepreneur is not only for profit but an active participation in nation building especially an investment for the future ============= Kampong Thom province: H.E. Dr. Kao Thach, the government delegate in charge of the CEO of ARDB Bank on the afternoon of July 10, 2025, has come to give a […]
H.E. Dr. KAO Thach, led his delegation to join the meeting on the cooperation for promoting Cambodian agriculture products purchasing
4 July 2025Phnom Penh: At the Ministry of Commerce, on the afternoon of Friday, July 4, 2025, with the invitation from the Ministry of Commerce, H.E. Dr. KAO Thach, Delegate of the Royal Government in Charge as CEO of Agricultural and Rural Development Bank (ARDB) led his delegation to join the meeting on the cooperation for promoting […]
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញប្រជុំសំណេះសំណាលជាមួយបុគ្គលិកប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
4 July 2025ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមកិច្ចប្រជុំសំណេះសំណាលជាមួយបុគ្គលិកប្រចាំឆមាសទី១ឆ្នាំ២០២៥នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB) នៅព្រឹកថ្ងៃទី៤ខែកក្កដាឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំសំណេះសំណាលជាមួយបុគ្គលិកប្រចាំឆមាសទី១ឆ្នាំ២០២៥នៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលនៃធនាគារ ARDBស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញមានអ្នកចូលរួមដោយផ្ទាល់ និងតាមរយៈអនឡាញសរុបចំនួន ៣១៥នាក់។ នៅក្នុងកិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងបុគ្គលិកសាខាចល័តតាមបណ្តាខេត្ត។ លោកស្រី អ៉ឹង ពិសិដ្ឋណាលីន ប្រធាននាយកដ្ឋានធនធានមនុស្សនៃធនាគារARDB បានជម្រាបជូនពីភាពរីកចម្រើនរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មលោកស្រីថាឆ្នាំ២០១៤យើងមានបុគ្គលិកចំនួន៦៧នាក់ ហើយនៅឆ្នាំ២០២៥យើងមានបុគ្គលិករហូតដល់៣៩៣នាក់។ លោកស្រីលើកឡើងថាការរីកចម្រើននេះអាស្រ័យដោយធនាគារARDBមានថ្នាក់ដឹកនាំដែលមានគោលដៅ និងយុទ្ធសាស្រ្តច្បាស់លាស់ រួមនឹងបុគ្គលិកដែលពោរពេញដោយសមត្ថភាព ជំនាញនិងមានភាពទន់ភ្លន់ក្នុងការបំពេញការងារ។ មានប្រសាសន៍សំណេះសំណាលជាមួយបុគ្គលិកនាឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារនិងភារកិច្ចយ៉ាងសកម្ម និងអស់ពីសមត្ថភាពបម្រើដល់ធនាគារ ARDB ឯកឧត្តមបណ្ឌិតគូសបញ្ជាក់ថាយ៉ាងណាយើងចង់ឱ្យសំពៀតឥណទានមានការកើនឡើងរហូតដល់១០០០ លានដុល្លារ។ ហើយលើសពីនេះធនាគារARDBក៏បានចូលរួមក្នុងសកម្មភាពជាលក្ខណៈអន្តរជាតិនិងមានការទទួលស្គាល់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។ឆ្លៀតក្នុងឱកាសនេះ ដែរឯកឧត្តមបណ្ឌិតប្រតិភូសូមលើកទឹកចិត្តឲ្យបុគ្គលិកទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពបន្ថែមទៀត ប្រកបដោយគុណធម៌ សីលធម៌ សុជីវធម៌ និងគោរពវិន័យឲ្យបានជាប់ជាប្រចាំផងដែរ។
the ARDB’s Management led a meeting to assess current market conditions and key challenges facing the agricultural products
2 July 2025Phnom Penh: at the ARDB’s headquarters, On Wednesday, July 2, 2025, with approval from H.E. Dr. KAO Thach, Delegate of the Royal Government in charge as Chief Executive Officer of the Agricultural and Rural Development Bank (ARDB), the ARDB’s Management led a meeting to assess current market conditions and key challenges facing the agricultural products, […]
H.E. Dr. KAO Thach, led the Management Meeting to review and discuss its monthly work progress in line with the Annual Action Plan
1 July 2025ARDB Headquarter: On the morning of Tuesday, July 1, 2025, H.E. Dr. KAO Thach, Delegate of the Royal Government in Charge as CEO of Agricultural and Rural Development Bank (ARDB) led the Management Meeting to review and discuss its monthly work progress in line with the Annual Action Plan implementation including ways forward, and other […]
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពីធីប្រគល់ទទួលសៀវភៅសរុបចំនួន ១០៤ ក្បាល,មានចំនួន ៧ ចំណងជើង ពី សមាគមអក្សរសាស្ត្រនិងវប្បធម៌ខ្មែរ
30 June 2025រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពីធីប្រគល់ទទួលសៀវភៅសរុបចំនួន ១០៤ ក្បាល,មានចំនួន ៧ ចំណងជើង ពី សមាគមអក្សរសាស្ត្រនិងវប្បធម៌ខ្មែរ ដើម្បីយកមកតម្កល់ទុកនៅក្នុងបណ្ណាល័យ ARDB សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់សាធារណជន ហើយពិធីប្រគល់ទទួលនេះ ចូលរួមពីលោកបណ្ឌិត ទូច គីមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានសមាគមទ្រទ្រង់អក្សរសាស្ត្រនិងវប្បធម៌ខ្មែរ និងសហការី។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូ បានថ្លែងអំណរគុណជូនចំពោះ លោកបណ្ឌិត ទូច គីមស្រ៊ាង និងសហការី ដែលបានប្រគល់អំណោយសៀវភៅដ៏មានអត្ថន័យ និងមានសារសំខាន់ទាំងនេះ មកបណ្ណាល័យ ARDB ព្រមទាំងបានជូនពរ លោកបណ្ឌិត សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានសមាគមអក្សរសាស្ត្រនិងវប្បធម៌ខ្មែរ និងសហការី ទទួលបានជោគជ័យគ្រប់ការងារភារកិច្ច និងជួបប្រទះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតទ្បើយ។
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅស្រុកខ្សាច់កណ្តាល
29 June 2025ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅស្រុកខ្សាច់កណ្តាល កណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិឌ្ឍន៍ជនបទនិងកសិកម្ម និងជាប្រធានក្រុមចលនាយុវជនរបស់ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលរៀបចំឡើងនៅវិទ្យាល័យ ហ៊ុន សែន ROTA ស្រុកខ្សាច់កណ្តាល។ នៅក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានការអញ្ជើញចូលរួមពី លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល ក្រុមយុវជនឃុំទាំង១២នៅក្នុងស្រុកខ្សាច់កណ្តាល សមាជិក សមាជិការ ក្រុមគ្រូពេទ្យ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងយុវជន ជាសិស្សនិស្សិតផងដែរ។ បន្ទាប់ពីបានអញ្ជើញទស្សនាផ្ទាល់ នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ជើងឯក រវាង ក្រុមបាល់ទាត់យុវជនឃុំកោះចូរ៉ាម ជាមួយក្រុមបាល់ទាត់យុវជនឃុំពុកឬស្សី រួចមក ឯកឧត្តមបណ្ឌិត […]
ឯកឧត្តម ប៉ិច សានី និងសហការីអញ្ជើញចូលរួមពិធីសំណេះសំណាលនិងពិសារអាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា
27 June 2025ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារARDBនិងសហការីអញ្ជើញចូលរួមពិធីសំណេះសំណាលនិងពិសារអាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) នៅរសៀលថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២៥នេះ ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDBរួមនិងសហការីបានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលនិងពិសារអាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនមីក្រូ តូច មធ្យមនៅកម្ពុជា។ ពិធីនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌល សាលសន្និបាត និងពិព័ណ៍កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមនិងថ្នាក់ដឹកនាំមកពីស្ថាប័នរដ្ឋ បណ្តាក្រសួងពាក់ព័ន្ធ សមាគម ធនាគារ និងម្ចាស់សហគ្រាសទូទាំង២៥រាជធានី ខេត្តប្រមាណ៥០០០នាក់។
ឯកឧត្តម បាន លឹម បានអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី១ នៃការបង្កើតវិទ្យាស្ថានខុងជឺ នៃសកលវិទ្យាល័យភូមិន្ទកសិកម្ម និងសន្និសីទវិទ្យាសាស្ត្រ ឆ្នាំ២០២៥
27 June 2025ភ្នំពេញ៖ ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី១ នៃការបង្កើតវិទ្យាស្ថានខុងជឺ នៃសកលវិទ្យាល័យភូមិន្ទកសិកម្ម និងសន្និសីទវិទ្យាសាស្ត្រ ឆ្នាំ២០២៥ ក្រោមប្រធានបទ នវានុវត្តន៍ក្នុងវិស័យកសិកម្មត្រូពិច និងសហគ្រិនភាពរបស់យុវជនសម្រាប់ប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាព។ ពិធីនេះត្រូវបានរៀបចំឡើងដោយសហការជាមួយសាកលវិទ្យាល័យហាយណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ក្រោមការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ចាប់តាំងពីបើកដំណើរការវិទ្យាស្ថាននេះបានក្លាយជាតួអង្គដ៏សំខាន់មួយសម្រាប់តភ្ជាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអប់រំ ដែលបានរួមចំណែកក្នុងការធ្វើអន្តរភាវូបនីយកម្មនៃការអប់រំកសិកម្ម រវាងសកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាកលវិទ្យាល័យហៃណានរបស់ចិន។ តាមរយៈការគាំទ្រយ៉ាងពេញលេញពីវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម គឺជាវេទិកាសម្រាប់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងនិស្សិតក្នុងសាកលវិទ្យាល័យ និងដៃគូពាក់ព័ន្ធនានា អាចបង្ហាញលទ្ធផលស្រាវជ្រាវតាមរយៈការធ្វើការបង្ហាញ និងការពិភាក្សា។ ជំរុញវប្បធម៌នៃការស្រាវជ្រាវ និងសរសេរអត្ថបទវិទ្យាសាស្ត្រក្នុងបរិបទអប់រំ និងអភិវឌ្ឍន៍វិស័យកសិកម្ម ព្រមទាំងបង្កើតសមិទ្ធផលផ្នែកចំណេះដឹង និងបច្ចេកទេសថ្មីៗ ដែលអាចជាការផ្លាស់ប្តូរមួយចំពោះវិស័យកសិកម្មនាពេលអនាគត៕
ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDBអញ្ជើញចូលរួមទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី២ឆ្នាំ២០២៥
26 June 2025ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDBអញ្ជើញចូលរួមទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី២ឆ្នាំ២០២៥ ……. រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDBបានអញ្ជើញចូលរួមជាកិត្តិយសនៅក្នុងកម្មវិធីបើក “ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើក២ឆ្នាំ២០២៥ ”ក្រោមប្រធានបទ “ការត្រៀមលក្ខណៈរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមសម្រាប់ការចាកចេញ ពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ”។ ពិធីនេះរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍, ឯកឧត្តម ស្តេហ្វាន ម៉េសស៊ើរឺ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា […]
