ស្រុកខ្សាច់កណ្ដាល៖ គម្រោងកសិកម្មឆ្លាតវៃ ត្រូវបានបង្កើតឡើងក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលមានទីតាំងស្ថិតនៅភូមិព្រែថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
បច្ចុប្បន្នគម្រោងបាននិងកំពុងអនុវត្តនូវគំរូអាជីវកម្មកសិកម្មស្របតាមស្តង់ដារការអនុវត្តកសិកម្មល្អ (GAP) ដែលរួមមាន៖ ការដាំដុះបន្លែក្នុងផ្ទះសំណាញ់, ការចិញ្ចឹមមាន់យកស៊ុត និងការចិញ្ចឹមត្រីប្រា ដើម្បីធានាបាននូវទិន្នផលមានគុណភាព និងសុវត្ថិភាព ចំពោះសុខភាពអ្នកប្រើប្រាស់។ តាមរយៈការអនុវត្តកសិកម្មជាគំរូនេះ គម្រោងមានគោលបំណងផ្ដល់ និងចែករំលែកនូវចំណេះដឹងការអនុវត្តជាក់ស្ដែងនៅក្នុងមូលដ្ឋាន ដល់កសិករ និងការបង្កើតឱកាសការងារក្នុងស្រុក សម្រាប់កសិករក្រីក្រ ជាពិសេសពលករ និងស្ត្រី ដើម្បីអាចទទួលបានប្រាក់ចំណូលទៀងទាត់ ព្រមទាំងកាត់បន្ថយការធ្វើចំណាកស្រុក។
រួមគ្នាគាំទ្រផលិតផលក្នុងស្រុក និងរួមចំណែកកសាងវិស័យកសិកម្មកម្ពុជាឱ្យកាន់តែរីកចម្រើន តាមរយៈការលើកកម្ពស់ផលិតភាព គុណភាព សុវត្ថិភាព និងភាពប្រកួតប្រជែងនៃផលិតផលកសិកម្មក្នុងស្រុក។

