គណនីសោធននិវត្តន៍
គណនីសោធននិវត្តន៍ (Pension Account) គឺជាប្រភេទគណនីប្រាក់បញ្ញើដែលអនុញ្ញាតឱ្យអតិថិជន អាចដាក់ប្រាក់សន្សំថេរជារៀងរាល់ខែ ដោយមិនចាំបាច់មានចំនួនទឹកប្រាក់ច្រើន ប៉ុន្តែនៅតែទទួលបានអត្រាការប្រាក់ខ្ពស់ និងអាចដកទឹកប្រាក់បានតែក្នុងករណីដែលអតិថិជនឈានចូលវ័យចូលនិវត្តន៍ ពិការភាព ឬលាឈប់ពីការងារប៉ុណ្ណោះ។ គោលបំណងក្នុងការបង្កើតគណនីសោធននិវត្តន៍គឺដើម្បី៖
- ជំរុញឱ្យបុគ្គលិកមានទម្លាប់សន្សំប្រាក់រយៈពេលវែង ដើម្បីធានាប្រាក់បម្រុងក្នុងពេលអនាគត
- ផ្តល់អត្រាការប្រាក់ខ្ពស់ជាងគេ ដើម្បីបង្កើនអត្ថប្រយោជន៍ដល់បុគ្គលិក ឬ អ្នករៀបចំផែនការជីវិតរយៈពេលវែង
- ផ្តល់ឱកាសដល់បុគ្គលិកធ្វើការសន្សំប្រាក់ប្រចាំខែ ប្រកបដោយសុវត្ថិភាព និងមានស្ថេរភាព
- ជួយបង្កើតមូលនិធិបំរុងសម្រាប់តម្រូវការផ្ទាល់ខ្លួន និងលើកកម្ពស់គុណភាពជីវិតនៅពេលចូលនិវត្តន៍
- ធនាគារអាចទទួលបានប្រភពទុនដែលមានស្ថេរភាព និងអាចព្យាករណ៍ទុកជាមុនបាន។
អត្រាការប្រាក់៖
| រយៈពេល | ចំនួនប្រាក់បញ្ញើប្រចាំខែ | អត្រាការប្រាក់ប្រចាំឆ្នាំ | ||
|---|---|---|---|---|
| ដុល្លារ | រៀល | ដុល្លារ | រៀល | |
| ៣៧ ខែឡើងទៅ | > ១០ | > ៤០,០០០ | ៤.៥០% | ៤.៥០% |
លក្ខខណ្ឌតម្រូវ៖
- អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬលិខិតឆ្លងដែន ច្បាប់ដើមដែលមានសុពលភាព កាតការងារ
