គណនីប្រាក់បញ្ញើសន្សំ

អតិថិជន ដែលមានចំណូលមិនទៀងទាត់ ចង់បង្កើនការសន្សំប្រាក់ និងត្រូវការភាពបត់បែនក្នុងការធ្វើប្រតិបត្តិការសាច់ប្រាក់ប្រចាំថ្ងៃបានគ្រប់ពេលវេលាតាមរយៈ ARDB Mobile។

រូបិយប័ណ្ណ អត្រាការប្រាក់ប្រចាំឆ្នាំ
ដុល្លារ (USD) ១.00%
រៀល (KHR) ១.00%
ការផ្ដល់ជូន
  • ធ្វើប្រតិបត្តិការទឹកប្រាក់បានគ្រប់ពេលតាមរយៈកម្មវិធី ARDB Mobile
  • អាចប្រើប្រាស់ KHQR Merchant
  • ផ្ដល់ជូនកាត ATM ដោយឥតគិតថ្លៃ
  • ផ្ដល់ជូនសៀវភៅគណនី
អតិថិជន នីតិបុគ្គល ឬ រូបវន្តបុគ្គល ដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅ
រូបិយប័ណ្ណ រៀល / ដុល្លារ
សមតុល្យតម្កល់ពេលបើកគណនីអប្បបរមា
  • ៥ ដុល្លារ (សម្រាប់គណនីប្រាក់ដុល្លារ)
  • មិនតម្រូវ (សម្រាប់គណនីប្រាក់រៀល)
ដើម្បីបើកគណនី
  • នៅស្នាក់ការកណ្តាល ឬសាខាធនាគារ ARDB
  • បើកគណនីតាមរយៈបុគ្គលិកផ្នែកលក់ ឬបុគ្គលិកការិយាល័យចល័តនៅតាមបណ្ដាខេត្ត
  • បើកគណនីរហ័សដោយខ្លួនឯងនៅលើកម្មវិធី ARDB Mobile
ការទូរទាត់ការប្រាក់ ការប្រាក់បង្គរទុកជារៀលរាល់ថ្ងៃ និងដាក់បញ្ចូលក្នុងគណនីអតិថិជននៅរៀងរាល់ចុងត្រីមាស
ពន្ធលើការប្រាក់
  • ៤% សម្រាប់និវាសនជន
  • ១៤% សម្រាប់អនិវាសនជន
ការដាក់ប្រាក់
  • ស្នាក់ការកណ្ដាល / សាខាធនាគារ ARDB
  • តាមរយៈម៉ាស៊ីន ATM
  • ផ្ទេរចូលតាមរយៈកម្មវិធី ARDB Mobile
ការដកប្រាក់
  • ស្នាក់ការកណ្ដាល / សាខាធនាគារ ARDB
  • កម្មវិធី ARDB Mobile
  • ប្រព័ន្ធបាគង
  • កាត ATM
ការបិទគណនី
  • ស្នាក់ការកណ្ដាល / សាខាធនាគារ ARDB (អាចបិទគណនីឆ្លងសាខាបាន)
  • ប្រគល់សៀវភៅគណនីត្រលប់មកវិញ
សម្គាល់ អត្រាការប្រាក់អាចផ្លាស់ប្ដូរទៅតាមសេចក្ដីសម្រេចរបស់គណៈកម្មការគ្រប់គ្រង និងចាត់ចែងទ្រព្យសកម្ម និងទ្រព្យអកម្ម (ALCO) បានគ្រប់ពេលវេលា។

ឯកសារតម្រូវសម្រាប់

  • នីតិបុគ្គល
  • រូបវន្តបុគ្គល
  • ពាក្យសុំបើគណនីជានីតិបុគ្គល (ទម្រង់របស់ធនាគារ)
  • អត្តសញ្ញាណប័ណ្ណ​ ឬ​លិខិតឆ្លងដែន​ច្បាប់​ដើម​របស់​ហត្ថលេខី​ទទួល​សិទ្ធិ​
  • អនុស្សារណៈ​ និង​ លក្ខន្តិកៈ​ច្បាប់​ដើម​ និង​ចុង​ក្រោយបង្អស់​ដែល​បាន​ចុះហត្ថលេខា​ដោយ​នាយក​ក្រុមហ៊ុន​
  • វិញ្ញាបនបត្រ​ចុះបញ្ជី​ពាណិជ្ជកម្ម​/​សាជីវកម្ម​ដែល​ចេញ​ដោយ​ក្រសួងពាណិជ្ជកម្ម​ ឬ​វិញ្ញាបនបត្រ​ចុះបញ្ជី​ប្រភេទ​ QR​កូដ​
  • សេចក្តីសម្រេច​ក្រុមប្រឹក្សាភិបាល​ច្បាប់​ដើម​ក្នុង​ការ​តែងតាំង​ហត្ថលេខី​ និង​អណ​ត្តិ​គណនី​
  • អត្តសញ្ញាណប័ណ្ណ​ ឬ​លិខិតឆ្លងដែន​ច្បាប់​ដើម​របស់​នាយក​ក្រុមហ៊ុន​ និង​ម្ចាស់​ភាគហ៊ុន​
  • ពន្ធ​ប៉ាតង់​អាជីវកម្ម​ (​ប្រសិនបើ​មាន​)​
  • អាជ្ញាបណ្ណ​អាជីវកម្ម​ចេញ​ដោយ​ក្រសួង​និង​/​ឬ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ (​ប្រសិនបើ​មាន​)​​
  • បញ្ញើដំបូងអប្បបរិមា ១០ ដុល្លារ ឬ ​៤០,០០០ រៀល
  • ពាក្យសុំបើកគណនីជារូបវ័ន្តបុគ្គល (ទម្រង់របស់ធនាគារ)
  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន
  • ប្រាក់បញ្ញើដំបូងអប្បបរមា ១០ ដុល្លារ ឬ ៤០,០០០ រៀល