28 November 2025

សិក្ខាសាលាផ្សព្វផ្សាយផលិតផលឥណទានជូនអតិថិជនគោលដៅគម្រោងដែលជា កសិធុរកិច្ច សហគមន៍កសិកម្ម និងសមាជិកសហគមន៍កសិកម្ម ដែលស្ថិតនៅក្នុងខេត្តបាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ក្រុមការងារធនាគារ ARDB បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយផលិតផលឥណទានជូនអតិថិជនគោលដៅគម្រោងដែលជា កសិធុរកិច្ច សហគមន៍កសិកម្ម និងសមាជិកសហគមន៍កសិកម្ម ដែលស្ថិតនៅក្នុងខេត្តបាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ។

សិក្ខាសាលានេះ រៀបចំដោយអង្គភាពអនុវត្តគម្រោងនៃសមាសភាគទី១-PIU1 ក្នុងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) និងមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងជាប្រធានគ្រប់គ្រងគម្រោង ACSEP-PIU1, លោកអភិបាលរងខេត្តបាត់ដំបង, លោកអភិបាលរងខេត្តប៉ៃលិន, លោកអភិបាលរងខេត្តបន្ទាយមាយជ័យ, តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, មន្ទីរកសិកម្មនៃខេត្តគោលដៅទាំង ៣, កសិធុរកិច្ច, សហគមន៍កសិកម្ម និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដែលសរុបអ្នកចូលរួមមានចំនួនប្រមាណ ១០០ រូប។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយការអនុវត្តគម្រោងដល់ខេត្តគោលដៅថ្មីទាំង៣ខាងលើ, គោលការណ៍ឥណទានរបស់ស្ថាប័នហិរញ្ញវត្ថុចូលរួមគម្រោង(PFIs), និងបែបបទ នីតិវិធីក្នុងការស្នើសុំកម្ចីដល់អ្នកចូលរួម ជាពិសេស ដល់កសិធុរកិច្ច, សហគមន៍កសិកម្ម និងសមាជិកសហគមន៍កសិកម្ម ដែលមានតម្រូវការឥណទានយកទៅប្រើប្រាស់ក្នុងអាជីវកម្មរបស់ខ្លួន។