4 August 2026

កិច្ចប្រជុំលើកទី១ នៃក្រុមការងារបច្ចេកទេសអន្តរក្រសួង ស្ថាប័ន ដើម្បីរៀបចំសេចក្ដីព្រាងគោលនយោបាយជាតិស្ដីពីដំឡូងមី ដំណាក់កាលទី២

ទីស្ដីការក្រសួងពាណិជ្ជកម្ម៖ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្ដម បាន លឹម អគ្គនាយរងនៃធនាគារ ARDB ព្រមទាំងសហការី បានចូលរួមកិច្ចប្រជុំលើកទី១ នៃក្រុមការងារបច្ចេកទេសអន្តរក្រសួង ស្ថាប័ន ដើម្បីរៀបចំសេចក្ដីព្រាងគោលនយោបាយជាតិស្ដីពីដំឡូងមី ដំណាក់កាលទី២។
កិច្ចប្រជុំនេះ មានគោលបំណង៖ (១)-ប្រកាសសមាសភាពសមាជិក-សមាជិកា នៃក្រុមការងារបច្ចេកទេសអន្តរក្រសួង ស្ថាប័ន ដើម្បីរៀបចំសេចក្ដីព្រាងគោលនយោយបាយជាតិស្ដីពីដំឡូងមី ដំណាក់កាលទី២ និង (២)-ពិនិត្យពិភាក្សា និងផ្ដល់យោបល់លើការត្រៀមរៀបចំសេចក្ដីព្រាងគោលនយោបាយជាតិស្ដីពីដំឡូងមី ដំណាក់កាលទី២។
កិច្ចប្រជុំនេះ បានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្ដម រាជ រ៉ា រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួង ស្ថាប័ន ដើម្បីរៀបចំសេចក្ដីព្រាងគោលនយោយបាយជាតិស្ដីពីដំឡូងមី ដំណាក់កាលទី២ ព្រមទាំងមានការចូលរួមពី ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលអញ្ជើញមកពីតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដែលសរុបប្រមាណ ៨០ នាក់។