ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនំាក្រុមការងារ ARDB ជួបសំដែងការគួរសម និងពិភ្សាការងារជាមួយអគ្គនាយកធនាគារ BAAC (Bank for Agricultre and Agricultural Cooperatives) នៅស្នាក់ការកណ្តាលនៃ BAAC ក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។ ជំនួបនេះ គឺធ្វេីឡេីងក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារទំាងពីរលេីការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ការងារពាក់ព័ន្ធនឹងផ្តល់ឥណទានគំាទ្រដល់វិស័យកសិកម្ម នាពេលអនាគតផងដែរ។
14 កញ្ញា 2022





