ឯកឧត្ដម ឃឹម ហ្វីណង់
សមាជិកក្រុមប្រឹក្សាភិបាល
ឯកឧត្ដម ឃឹម ហ្វីណង់ គឺជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្ដមមានតួនាទីទទួលខុសត្រូវលើការត្រួតពិនិត្យសហគមន៍កសិកម្ម និងជាអ្នកនាំពាក្យរបស់ក្រសួងផងដែរ។
ឯកឧត្ដមធ្លាប់បម្រើការជាអភិបាលស្រុកបន្ទាយស្រី ចាប់ពីឆ្នាំ២០១៩ រហូតដល់ត្រូវបានតែងតាំងជាអភិបាលរងខេត្តសៀមរាប ក្នុងឆ្នាំ២០២២។
ឯកឧត្ដមមានបទពិសោធន៍ជាច្រើនក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងឧស្សាហកម្មថ្នាំជក់។ ឯកឧត្ដម ធ្លាប់ជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យក្នុងស្រុកមួយនៅឆ្នាំ២០១០ ដល់ឆ្នាំ២០១២ ដោយបានបង្រៀនមុខវិជ្ជាគ្រប់គ្រងអាជីវកម្ម ភាពជាសហគ្រិន និងភាពជាអ្នកដឹកនាំ។ ឯកឧត្តមផ្ទាល់ក៏ជាសហគ្រិនដែលបានបង្កើត និងដឹកនាំអាជីវកម្មចាប់ផ្ដើមថ្មី (Startup) ជាច្រើនក្នុងវិស័យបដិសណ្ឋារកិច្ចផងដែរ។
ឯកឧត្តមមានសញ្ញាបត្របរិញ្ញាបត្រពីរ គឺផ្នែកអាជីវកម្ម និងសេដ្ឋកិច្ច ព្រមទាំងទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (MBA) ពីសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិកផងដែរ។
