ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការី ជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Alberto E. Pascual អគ្គនាយក (President and CEO) Philippine Guarantee Corporation នៅស្នាក់ការកណ្តាលនៃ Philippine Guarantee Corporation ប្រទេសហ្វីលីពីន នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលដោយ ADFIAP។ ជំនួបនេះ គឺធ្វេីឡេីងក្នុងគោលបំណងចែករំលែកបទពិសោធន៍ក្នុងការផ្តល់ការធានាឥណទាន ដោយបានពិភាក្សាជាពិសេស ការធានាឥណទានក្នុងវិស័យកសិកម្ម និងការកំណត់នូវម៉ូដែលអាជីវកម្ម និងយុទ្ធសាស្រ្តដែលសមស្រប។ បន្ថែមពីនេះ ស្ថាប័នទាំងពីរ ក៏បានពិនិត្យលទ្ធភាពក្នុងការស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការ។
25 តុលា 2022










