ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយអង្គភាព Haikou Experimental Station របស់ស្ថាប័ន CHINESE ACADEMY OF TROPICAL AGRICULTURAL SCIENCES ស្តីពី “ក្របខណ្ឌកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និង លោកបណ្ឌិត Guo Gang អ្នកស្រាវជ្រាវជាន់ខ្ពស់ នៃអង្គភាព Haikou Experimental Station របស់ស្ថាប័ន CHINESE ACADEMY OF TROPICAL AGRICULTURAL SCIENCES នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្នាក់ការកណ្តាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។
កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តនេះ នឹងនាំមកនូវការចែករំលែក និងការផ្លាស់ប្តូរបទពិសោធន៍ ពាក់ព័ន្ធនឹងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាកសិកម្ម។













