នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម បាន លឹម ទទួលបន្ទុកជាអគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយសហការី បានចូលរួមនៅក្នុងកិច្ចប្រជុំពិភាក្សាតាមរយៈប្រព័ន្ធ Zoom ស្តីពី៖ បញ្ហាប្រឈម និងកាលានុវត្តភាពរបស់សហគមន៍កសិកម្ម (Farmers’ Organizations) ក្នុងលទ្ធភាពនៃការទទួលបាន និងប្រើប្រាស់ហិរញ្ញប្បទានអាកាសធាតុ ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយក្រុមការងារ SAFIN Asia Working Group ក្នុងគោលបំណងបង្កើតនូវវេទិកាពិភាក្សាពីបញ្ហាប្រឈម កាលានុវត្តភាព និងការផ្លាស់ប្តូរបទពិសោធន៍រវាងសហគមន៍កសិកម្ម (Farmers’ Organizations) នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអ្នកផ្តល់មូលនិធិគាំទ្រ (ថ្នាក់សកល ថ្នាក់ជាតិ វិស័យសាធារណៈ និងឯកជន) ដោយផ្តោតសំខាន់លើការផ្តល់ដំណោះស្រាយក្នុងការអនុវត្តហិរញ្ញប្បទានបៃតង។
15 ធ្នូ 2023








