ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយសហការី បានទទួលជួបប្រជុំជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពិភាក្សាពីការកំណត់ផែនការវិនិយោគអាទិភាព សម្រាប់ការបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការចូលរួមសហការសម្រាប់ជំហានបន្ទាប់ ក្រោមកម្មវិធីពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ (PPCR) នៅតំបន់ប៉ូលសេដ្ឋកិច្ចទិសពាយ័ព្យ (រួមមាន ខេត្តបាត់ដំបង, ប៉ៃលិន, ពោធិ៍សាត់, និងខេត្តបន្ទាយមានជ័យ) ដែលមានការគាំទ្រជំនួយបច្ចេកទេសពីធនាគារ ADB។ ក្នុងដំណើរការនៃកិច្ចប្រជុំនេះ ARDB បានឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្ររយៈពេលវែង គោលនយោបាយ និងបទពិសោធន៍ការអនុវត្តការងាររបស់ ARDB ពាក់ព័ន្ធនឹងហិរញ្ញប្បទានអាកាសធាតុ ស្របតាមកិច្ចអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព, នាថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។
6 ឧសភា 2024






