នៅថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤នេះ នៅការិយាល័យកណ្តាលរបស់ធនាគារ ARDB បានរៀបចំវគ្គបណ្ដុះបណ្ដាលអំពី” គម្រោងធានាឥណទាន និងប្រព័ន្ធគ្រប់គ្រងការធានាឥណទានរបស់ CGCC” សម្រាប់បុគ្គលិកធនាគារ ARDB ដែលបំពេញការងារពាក់ព័ន្ធនឹងគម្រោងធានាឥណទាន និងកិច្ចសហប្រតិបត្តិការជាមួយ CGCC នេះ សរុបប្រមាណជា ៦១នាក់ (រួមទាំងបុគ្គលិកតាមខេត្ត ដែលចូលរួមតាមអនឡាញ)។ វគ្គបណ្ដុះបណ្ដាលនេះឧទ្ទេសនាមដោយមន្រ្តីជំនាញមកពី CGCC រៀបចំឡើងក្នុងគោលបំណងធានាបាននូវកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងធនាគារ ARDB និង CGCC ដូចដែលបានចែងក្នុងកិច្ចព្រមព្រៀងធានាឥណទាន ចុះកាលពីថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០២៤។ វគ្គបណ្ដុះបណ្ដាលនេះ ផ្ដោតទៅលើចំណុចសំខាន់ៗ រួមមាន ស្វែងយល់ស្ដីអំពី CGCC និងការធានាឥណទាន, គម្រោងធានាឥណទានរបស់ CGCC, វឌ្ឍនភាពនៃការធានាឥណទានរបស់ CGCC ។
20 សីហា 2024








