យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកផ្នែក Social Media

កាលបរិច្ឆេទ៖ 24/02/2025 - ថ្ងៃផុតកំណត់៖ 25/03/2025
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖ Phnom Penh

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • រៀបចំ និងធ្វើបច្ចុប្បន្នភាពលើទម្រង់មាតិការផ្សាយ តាមតម្រូវការនៃបណ្ដាញផ្សព្វផ្សាយនីមួយៗរបស់ធនាគារ (Social Media)។
  • ទទួលបន្ទុកលើការផ្សាយតបសារ និងខមិន លើគ្រប់បណ្ដាញផ្សាយរបស់ធនាគារបានទាន់ពេលវេលា និងរលូន។
  • រៀបចំលើកផែនការក្នុងការ Boost និងAds ដើម្បីជំរុញប្រសិទ្ធភាព វិសាលភាពនៃការផ្សព្វផ្សាយ។
  • រៀបចំរបាយការណ៍ជាប្រចាំ ស្តីពីលទ្ធផលនៃការតបសារ និងខមិន។
  • រាយការណ៍ទាន់ពេលវេលា និងដោះស្រាយបឋមនូវបញ្ហាដែលបានលេចចេញតាមរយៈខមិន និងសារដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ធនាគារ គុណភាព ទំនុកចិត្តរបស់សាធារណជន និងអតិថិជន។
  • បំពេញការងារបន្ថែមផ្សេងទៀតផ្អែកការចាត់ចែងរបស់ប្រធានគ្រប់គ្រង

គុណវុឌ្ឍិនិងសមត្ថភាព

  • មានបរិញ្ញាបត្រទីផ្សារ, ផ្នែកហិរញ្ញវត្ថុ និងធនាគារ ឬសញ្ញាបត្រប្រហាក់ប្រហែលដែលពាក់ព័ន្ធ
  • មានបទពិសោធន៍ផ្នែកទីផ្សារ និងទំនាក់ទំនងអតិថិជនយ៉ាងតិចចំនួន២ឆ្នាំឡើងទៅ
  • មានជំនាញទំនាក់ទំនង និងប្រាស្រ័យជាមួយភាគីពាក់ព័ន្ធបានល្អ
  • មានចំណេះដឹងទូទៅពាក់ព័ន្ធនឹងវិស័យកសិកម្ម
  • អាចប្រើប្រាស់កម្មវិធីកុំព្យូទ័រ Word, Excell , និង Power Point
  • អាចប្រើប្រាស់ កម្មវិធីសម្រាប់ការស្ទង់មតិជាសាធារណៈ ឬកម្មវិធីផ្សេងទៀតដែលពាក់ព័ន្ធ
  • ចេះប្រើប្រាស់កម្មវិធីចុះទិន្នន័យដែលបានពីកម្រងសំណួរស្ទង់មតិ
  • អាចប្រើប្រាស់ កម្មវិធីសម្រាប់ការស្ទាបស្ទង់ទីផ្សារ ឬកម្មវិធីផ្សេងទៀតដែលពាក់ព័ន្ធ
  • ចេះប្រើប្រាស់កម្មវិធីចុះទិន្នន័យ និងវិភាគរបាយការណ៍
  • មានការសហការ, គោរពក្រមសីលធម៌ និងមានវិជ្ជាជីវៈ

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។

បុគ្គលិកផ្នែក Social Media