រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ឯកឧត្តម ចាន់ សីហា អគ្គនាយករង នៃធនាគារ ARDB និងសហការី បានជួបពិភាក្សាការងារជាមួយ Heifer International ប្រចាំប្រទេសកម្ពុជា និងប្រទេសនេប៉ាល់ និងធនាគារ Himalayan Bank Ltd នៃប្រទេសនេប៉ាល់។
កិច្ចពិភាក្សានេះមានគោលបំណងស្វែងយល់ពីសកម្មភាពរបស់ធនាគារ ARDB លើការផ្តល់ឥណទានដល់សហគមន៍កសិកម្ម, កសិករខ្នាតតូច និងតួអង្គផ្សេងទៀតក្នុងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម,ចែករំលែកបទពិសោធន៍ទៅវិញទៅមករវាងធនាគារទាំងពីរ,សកម្មភាពគាំទ្រដល់សហគមន៍កសិកម្មរបស់ Heifer International ប្រចាំប្រទេសកម្ពុជា និងស្វែងរកលទ្ធភាពក្នុងការសហការជាដៃគូនាពេលអនាគត។








