រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB, ឯកឧត្តម ចាន់ សីហា អគ្គនាយករងនៃធនាគារ ARDB អមដោយសហការី បានទទួលជួបប្រជុំជាមួយតំណាងវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (IRRI)។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិភាក្សាពីកិច្ចសហការសម្រាប់គាំទ្រដល់ការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មកសិកម្ម និងការបង្កើនផលិតភាពនៃប្រព័ន្ធផលិតកម្ម ជាពិសេសដំណាំស្រូវ ដោយផ្តោតលើការសម្របទៅនឹងការប្រើប្រាស់បច្ចេកទេស និងបច្ចេកវិទ្យាដែលមានលក្ខណៈនវានុវត្តន៍។
24 មេសា 2025









