ទីស្នាក់ការកណ្ដាលធនាគារ ARDB៖ នារសៀលថ្ងៃចន្ទ ១ រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអនុញ្ញាតឱ្យក្រុមការងារមកពីមូលនិធិអភិវឌ្ឍន៍សហគ្រិន (EDF)ចូលជួបសម្ភាសន៍ក្រោមប្រធានបទ “ការសិក្សាពីឧត្តមានុវត្តន៍ និងយន្តការសម្រាប់អនុវត្តអាណត្តិកិច្ចការវិនិយោគក្រោមក្របខណ្ឌមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព”។
កិច្ចសម្ភាសន៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ធ្វើឱ្យកាន់តែប្រសើរឡើងនូវការទទួលបានហិរញ្ញប្បទានរបស់សហគ្រាសនិងធុរកិច្ចថ្មីៗនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិននៅកម្ពុជា។












