19 មិថុនា 2025

ឯកឧត្ដមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំការងាររបស់ទីប្រឹក្សានៃធនាគារ ARDB ប្រចាំឆមាសទី១ ឆ្នាំ២០២៥

ទីស្នាក់ការកណ្ដាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥, ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំការងាររបស់ទីប្រឹក្សានៃធនាគារ ARDB ប្រចាំឆមាសទី១ ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ រៀបចំឡើង ក្នុងគោលបំណង បូកសរុបការងាររបស់ទីប្រឹក្សានៃធនាគារ ARDB ក្នុងការជួយផ្តល់ការប្រឹក្សាយោបល់ផ្នែកគោលនយោបាយ និងយុទ្ធសាស្ត្រក្នុងការចូលរួមអភិវឌ្ឍន៍វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទរួមទាំងលើកកម្ពស់ហិរញ្ញប្បទានបៃតង និងការចែករំលែកបទពិសោធដល់បុគ្គលិកធនាគារ, ព្រមទាំងពិភាក្សាពីការកំណត់ទិសដៅការងារបន្ត និងរបៀបវារៈសំខាន់ៗផ្សេងៗទៀត។