ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៩ លើកទី៨ របស់ខ្លួន ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើ៖ ការស្នើសុំកែសម្រួលរចនាសម្ព័ន្ធរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ការស្នើសុំកែប្រែគោលការណ៍ឥណទាន និងរបៀបវារៈផ្សេងៗ ។
កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ធ.អ.ជ.ក. នារសៀល ថ្ងៃអង្គារ ៧ រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។













