ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម ព្រមទាំងសហការី អញ្ជើញចុះសួរសុខទុក្ខ បងប្អូនវីរ:កងទ័ព រួចទស្សនាប្រាសាទបុរាណខ្មែរ
=============
ព្រះវិហារ: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ សួរ សុខគីម ព្រមទាំងសហការី នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខដល់បងប្អូនជាវីរ:កងទ័ពសមរភូមិមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅទិសប្រាសាទព្រះវិហារ ខេត្តព្រះវិហារ។
នៅក្នុងឱកាសអញ្ជើញសាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់បងប្អូនជាវីរ:កងទ័ពឆ្នើមកំពុងការពារបូរណភាពទឹកដី មិនឲ្យសត្រូវសៀមឈ្លានពាន, បន្ទាប់ពីនោះ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីបានដឹកនាំក្រុមការងារអញ្ជើញទស្សនាប្រាងសាទដែលជាស្នាដៃរបស់បុព្វបុរសខ្មែរជំនាន់មុនៗ និងបានទស្សនាពិនិត្យមើលរូបសំណាក ជាស្នាដៃបុព្វបុរសខ្មែរដ៏អស្ចារ្យមានរចនាបទល្អប្រណិត រួមមាន រូបសំណាកគោបូរៈទី១ រហូតដល់រូបសំណាកគោបូរ:ទី៤ កំពុងស្ថិតជាប់ក្នុងដួងព្រលឹងរបស់កុលបុត្រខ្មែរផងដែរ។
សូមជម្រាបថា មុនដំណើរអញ្ជើញសាកសួរសុខទុក្ខរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ជាមួយបងប្អូនជាកងទ័ពសមរភូមិមុខទិសប្រាសាទព្រះវិហារ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានអញ្ជើញចូលរួមជាវាគ្មិន និងការតម្រង់ទិសដល់សហគ្រិនវ័យក្មេងផងដែរ ក្នុងកម្មវិធីសិក្ខាសាលាស្តីពីការបង្កើតអាជីវកម្មថ្មីដែលរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជារៀបចំឡើងនៅខេត្តកំពង់ធំ និងខេត្តព្រះវិហារពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។



























