24 កក្កដា 2025

ឯកឧត្តមបណ្ឌិត កៅ ថាច រួមទាំងសហការី បានអនុញ្ញាតឱ្យក្រុមការងារស្រាវជ្រាវអញ្ជើញមកពី Australia Awards Cambodia ក្រោមជំនួយរបស់រដ្ឋាភិបាលអូស្រា្តលី

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមទាំងសហការី បានអនុញ្ញាតឱ្យក្រុមការងារស្រាវជ្រាវអញ្ជើញមកពី Australia Awards Cambodia ក្រោមជំនួយរបស់រដ្ឋាភិបាលអូស្រា្តលី ពិគ្រោះយោបល់សម្រាប់ការសិក្សាស្រាវជ្រាវលើប្រធានបទស្តីពី “Unlocking New Source of Agriculture’s Growth: Assessing Roles of Finance to Modern Agriculture”។ ការសិក្សាស្រាវជ្រាវនេះមានគោលបំណងស្វែងយល់ពីតួនាទីរបស់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងការគាំទ្រដល់សហគមន៍កសិកម្មទំនើប ដើម្បីមានមូលដ្ឋានរៀបចំគោលនយោបាយដែលគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យកសិកម្ម។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅការិយាល័យកណ្តាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។