ធនាគារ ARDBបើកវគ្គបណ្តុះបណ្តាលដល់បុគ្គលិកស្តីពី “ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ការលក់ប្រកបដោយប្រសិទ្ធភាព និងការគ្រប់គ្រងឥណទានមិនដំណើរការ”
រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) នៅទីស្នាក់ការកណ្តាលធនាគារ ARDB នាថ្ងៃទី៨ខែសីហា ឆ្នាំ២០២៥នេះ បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន៣ថ្ងៃដល់បុគ្គលិកស្តីពី “ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ការលក់ប្រកបដោយប្រសិទ្ធភាព និងការគ្រប់គ្រងឥណទានមិនដំណើរការ”។
វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមជាកិត្តិយសពីឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB, លោក កៅ ភិរុណ ទីប្រឹក្សាបច្ចេកទេស នៃធនាគារ ARDB, លោក គិត ខេមរារិទ្ធ ប្រធាននាយកដ្ឋានផ្នែកលក់និងទីផ្សារនៃធនាគារ ARDB រួមនិងសិក្ខាកាមចូលរួមសិក្សាផ្ទាល់និងតាមប្រព័ន្ធអនឡាញសរុបជាង២០០នាក់។

















