23 សីហា 2025

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីបានចូលរួមអមដំណើរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អញ្ជើញចុះសួរសុខទុក្ខប្រជាកសិករដែលកំពុងប្រកបរបរក្នុងវិស័យវារីវប្បកម្ម

ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងសហការីបានចូលរួមអមដំណើរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អញ្ជើញចុះសួរសុខទុក្ខប្រជាកសិករដែលកំពុងប្រកបរបរក្នុងវិស័យវារីវប្បកម្ម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីចុះបំពេញបេសកកម្មក្នុងគោលបំណងដើម្បីជំរុញវិស័យវារីវប្បកម្មតាមរយៈការលើកទឹកចិត្ត ជំរុញនិងការលើកកម្ពស់ផលិតកម្មវារីវប្បកម្មក្នុងស្រុក ព្រមទាំង​ការអនុវត្ត​សេដ្ឋកិច្ច​មូលដ្ឋាន នៅស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥។