រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB រួមទាំងសហការី បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងធនាគារ ICBC ក្នុងគោលបំណងផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការវិនិយោគលើវិស័យកសិកម្ម និងធរុកិច្ចបៃតង។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅការិយាល័យកណ្តាលរបស់ធនាគារ ARDB នារសៀលថ្ងៃពុធ ១១រោច ខែស្រាពណ៏ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។


