រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម ប៉ិច សានី អគ្គនាយករងនៃធនាគារ ARDB និងសហការី បានអញ្ជើញរួមក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យឡើងវិញលើការអនុវត្តគម្រោង ក្រោមការគាំទ្រហិរញ្ញប្បទានពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)។
កិច្ចប្រជុំនេះប្រារព្ធឡើងនៅរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តម ប៉ែន ធិរុង្គ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីលោក ហ្វ្រូ បេហាបទូ (Frew Behabtu) នាយកមូលនិធិ IFAD និងលោក ប្រាយអិន ហ្វោណារី (Bryan Fornari) ប្រធានផ្នែកសហប្រតិបត្តិការនៃសហគមន៍អ៊ឺរ៉ុប (EU) ព្រមទាំងតំណាងនាយកគម្រោង-ប្រធានគម្រោង មកពីក្រសួង-ស្ថាប័នផ្សេងៗ ដែលចូលរួមអនុវត្តគម្រោង។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យលទ្ធផលនៃការអនុវត្តគម្រោង បញ្ហាប្រឈម និងពិភាក្សាដោះស្រាយបញ្ហាគម្រោងចំនួន៤ ដែលទទួលបានហិរញ្ញប្បទានពីមូលនិធិ IFAD៕








