6 តុលា 2025

ឯកឧត្តម ប៉ិច សានី បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការដាក់ឱ្យអនុវត្តផែនការគោលស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ២០២៥-២០៣៥”

ខេត្តសៀមរាប៖ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម ប៉ិច សានី អគ្គនាយករងនៃធនាគារ ARDB និងសហការី បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការដាក់ឱ្យអនុវត្តផែនការគោលស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ២០២៥-២០៣៥”។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។សិក្ខាសាលានេះប្រារព្ធនៅខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.ស.ហ.វ)​ និងមានការចូលរួមពីតំណាងមកពីក្រសួង-ស្ថាប័នផ្សេងៗ ប្រមាណជា ៣០០ នាក់។