13 តុលា 2025

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់វគ្គទី២ លើសេចក្តីព្រាងនៃរបាយការណ៍ស្រាវជ្រាវចំនួន ២ របាយការណ៍របស់មជ្ឈមណ្ឌល អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្ដុះបណ្ដាល (APM)

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់វគ្គទី២ លើសេចក្តីព្រាងនៃរបាយការណ៍ស្រាវជ្រាវចំនួន ២ របាយការណ៍របស់មជ្ឈមណ្ឌល អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្ដុះបណ្ដាល (APM) នារសៀលថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥។
សិក្ខាសាលានេះត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់ក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌល APM ធ្វើបទបង្ហាញពីលទ្ធផលបឋមនៃរបាយការណ៍ស្រាវជ្រាវចំនួន ២ ដែលប្រធានបទទី១ ស្តីពី “MSMEs Development in Cambodia: An Institutional Analysis through the Lens of the Development State” និងប្រធានបទទី២ ស្ដីពី “Assessing the Transition of Low-Carbon Rice Cultivation in Selected ASEAN Countries: Implications for Cambodia” សំដៅពិនិត្យ និងប្រមូលធាតុចូលបន្ថែមសម្រាប់ការរៀបចំរបាយការណ៍ស្រាវជ្រាវ ដើម្បីឱ្យរបាយការណ៍នេះសម្រេចបានគុណភាពកាន់តែប្រសើរ និងអនុលោមតាមស្តង់ដារនៃការបោះ​ផ្សាយ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់សមាជិកទាំងអស់នៃក្រុមការងារស្រាវជ្រាវរបស់ធនាគារ ARDB បន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពស្រាវជ្រាវបន្ថែមតាមគ្រប់មធ្យោបាយទាំងតាមរយៈការទាញយកផលប្រយោជន៍ពីធនធានដែលយើងមានស្រាប់ដូចជា បណ្ណាល័យ និងការបន្តការសិក្សាថ្នាក់បណ្ឌិត និងអនុបណ្ឌិត ទាំងក្នុង និងក្រៅប្រទេស ដើម្បីអភិវឌ្ឍន៍សមត្ថភាពខ្លួនបន្ថែមទៀតផងដែរ។