ឥណទានសម្រាប់សហគ្រាសធុនតូច មធ្យម និងធំ ដែលស្ថិតក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម និង កសិ-ឧស្សាហកម្ម
អតិថិជនគោលដៅ
អតិថិជនជានីតិបុគ្គល ឬរូបវន្តបុគ្គលដែលមានផលិតកម្មក្នុងស្រុកទាក់ទងនឹងខ្សែច្រវាក់ផលិតកម្ម កសិកម្ម និងកសិ-ឧស្សាហកម្ម។
លក្ខខណ្ឌតម្រូវ
- ម្ចាស់អាជីវកម្ម/សហគ្រាស ក្រុមហ៊ុន ត្រូវចុះបញ្ជី និងទទួលស្គាល់ដោយច្បាប់ឬ បទប្បញ្ញត្តិជាធរមាន
- មានកេរ្តិ៍ឈ្នោះល្អ និងបទពិសោធន៍ប្រកបអាជីវកម្ម
- មានរបាយការណ៍/ឯកសារបញ្ជាក់ពីចំណូល-ចំណាយអាជីវកម្មច្បាស់លាស់
- ត្រូវមានលំហូរសាច់ប្រាក់គ្រប់គ្រាន់ដែលធានាលើការទូទាត់សងឥណទានត្រឡប់មកវិញ
គោលបំណងឥណទាន
ធ.អ.ជ.ក. នឹងផ្តល់ឥណទានគាំទ្រសម្រាប់ជាទុនបង្វិលតាមរដូវកាល/វគ្គផលិតកម្ម ដូចជាការផ្គត់ផ្គង់ធាតុចូលកសិកម្ម ការប្រមូលទិញផលិតផលកសិកម្ម ប្រតិបត្តិការស្តុកទុក សម្ងួត កែច្នៃវេចខ្ចប់ និងគាំទ្រសម្រាប់ទុនវិនិយោគលើឧបករណ៍ បរិក្ខារ គ្រឿងចក្រ ការសាងសង់រោងចក្រ ឬអគារផលិតកម្ម និងគោលបំណងផ្សេងៗទៀត។
ប្រភេទឥណទាន
- ឥណទានរយៈពេលខ្លីជាទុនបង្វិល
- ឥណទានកម្រិតពិដានជាទុនបង្វិល
- ឥណទានវិបារូបន៍
- ឥណទានរយៈពេលវែងជាទុនវិនិយោគ
- ឥណទានរយៈពេលខ្លីជាទុនបង្វិលសម្រាប់ប្រមូលទិញស្វាយចន្ទី
| ទំហំឥណទាន | លើសពី ២០.០០០ ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល រហូតដល់២០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ |
| រយៈពេល | រហូតដល់ ១២ ខែ |
| អត្រាការប្រាក់ | ចាប់ពី ៧-៩% ក្នុងមួយឆ្នាំ |
| កម្រៃសេវារដ្ឋបាល | ១% នៃទំហំឥណទានអនុម័តសម្រាប់ឆ្នាំដំបូង និង០,៥%នៃសមតុល្យឥណទានសម្រាប់ឆ្នាំបន្ទាប់ (ប្រចាំឆ្នាំ) |
| របៀបបង់សងឥណទាន | 1.ការប្រាក់ទូទាត់ប្រចាំខែ
2.ប្រាក់ដើមទូទាត់សងរំលស់ប្រចាំខែ ត្រីមាស ឆមាស ឬប្រចាំឆ្នាំ ឬផ្អែកតាមលំហូរសាច់ប្រាក់ នៃអាជីវកម្ម |
| ទំហំឥណទាន | លើសពី ២០.០០០ ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល រហូតដល់២០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ |
| រយៈពេល | រហូតដល់ ២៤ ខែ |
| អត្រាការប្រាក់ | ចាប់ពី ៧-៩% ក្នុងមួយឆ្នាំ |
| កម្រៃសេវារដ្ឋបាល | ១%នៃទំហំឥណទាននិង០,៥%នៃសមតុល្យឥណទានសម្រាប់ឆ្នាំបន្ទាប់(ប្រចាំឆ្នាំ) |
| របៀបបង់សងឥណទាន | 1.ការប្រាក់ទូទាត់ប្រចាំខែ
2.ប្រាក់ដើមទូទាត់យ៉ាងយូរ១២ខែ ហើយប្រាក់ដើមដែលសងនោះ អាចដកយកមកប្រើប្រាស់សម្រាប់ឆ្នាំបន្ទាប់បាន |
| ទំហំឥណទាន | លើសពី ២០.០០០ ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល រហូតដល់
១.០០០.០០០ ដុល្លារអាម៉េរិក |
| រយៈពេល | រហូតដល់ ១២ ខែ |
| អត្រាការប្រាក់ | ចាប់ពី ៧-៩% ក្នុងមួយឆ្នាំ |
| កម្រៃសេវារដ្ឋបាល | ១% នៃទំហំឥណទាន និង០,៥%នៃសមតុល្យឥណទានសម្រាប់ឆ្នាំបន្ទាប់(ករណីមានបន្ត/រំកិល រយៈពេលឥណទាន) |
| របៀបបង់សងឥណទាន | 1.ការប្រាក់ទូទាត់ប្រចាំខែ
2.ប្រាក់ដើមទូទាត់សងនៅចុងវគ្គ |
| ទំហំឥណទាន | លើសពី ២០.០០០ ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល រហូតដល់២០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ |
| រយៈពេល | រហូតដល់ ៨៤ ខែ (០៧ឆ្នាំ) |
| អត្រាការប្រាក់ | ចាប់ពី ៧-៩% ក្នុងមួយឆ្នាំ |
| កម្រៃសេវារដ្ឋបាល | ១% នៃទំហំឥណទាន និង០,៥%នៃសមតុល្យឥណទានសម្រាប់ឆ្នាំបន្ទាប់(ប្រចាំឆ្នាំ) |
| របៀបបង់សងឥណទាន | 1.ការប្រាក់ទូទាត់ប្រចាំខែ
2.ប្រាក់ដើមទូទាត់សងរំលស់ប្រចាំខែ ត្រីមាស ឆមាស ឬប្រចាំឆ្នាំឬផ្អែកតាមលំហូរសាច់ប្រាក់ នៃអាជីវកម្ម |
| ទំហំឥណទាន | ចាប់ពី ៥០.០០០ ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល រហូតដល់២០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ |
| រយៈពេល | មិនលើសពី ១២ ខែ |
| អត្រាការប្រាក់ | ចាប់ពី ៧-៩% ក្នុងមួយឆ្នាំ |
| កម្រៃសេវារដ្ឋបាល | ចាប់ពី ០,៥-១% នៃទំហំឥណទាន |
| របៀបបង់សងឥណទាន | 1.ការប្រាក់ទូទាត់ប្រចាំខែ
2.ប្រាក់ដើមទូទាត់នៅចុងវគ្គ |
សម្គាល់៖ លក្ខខណ្ឌផ្សេងៗទៀត ត្រូវបានអនុវត្ត
ឯកសារសម្រាប់ដាក់ពាក្យស្នើសុំឥណទាន
- រូបវន្តបុគ្គល
- នីតិបុគ្គល
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (ច្បាប់ថតចម្លង)
- ឯកសារអចលនវត្ថុ (ប្លង់រឹង ឬប្លង់ទន់)សម្រាប់ដាក់ធានា
- លិខិតអនុញ្ញាតធ្វើអាជីវកម្ម (ថតចម្លង) និង
- ឯកសារតម្រូវផ្សេងៗទៀតក្នុងករណីចាំបាច់
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅរបស់អ្នកតំណាង
- ឯកសារអចលនវត្ថុ (ប្លង់រឹង ឬប្លង់ទន់) សម្រាប់ដាក់ធានា
- របាយការណ៍ហិរញ្ញវត្ថុឆ្នាំចាស់ និងឆ្នាំបច្ចុប្បន្ន
- ប័ណ្ណប៉ាតង់ដែលមានសុពលភាព និងវិញ្ញាបនបត្រអាជីវកម្ម
- លក្ខន្តិកៈរបស់ក្រុមហ៊ុន/ អង្គភាពអាជីវកម្ម (ច្បាប់ថតចម្លង)
- កំណត់ហេតុក្រុមប្រឹក្សាភិបាលស្តីពីការប្រគល់សិទ្ធឱ្យខ្ចីបរិភោគពីធនាគារ។
