22 តុលា 2025

ឯកឧត្តមបណ្ឌិត កៅ ថាច, ប្រធានសមាគម ADFIAP និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគម ADFIAP លើកទី៩៩

ទីក្រុងម៉ាកាវ, ប្រទេសចិន៖ នាព្រឹក ថ្ងៃពុធ ១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគម ADFIAP លើកទី៩៩ នៅទីក្រុងម៉ាកាវ ប្រទេសចិន ដោយពិភាក្សាទៅលើរបៀបវារៈចម្បងៗចំនួន ២ រួមមាន៖ ការពិនិត្យវឌ្ឍនភាពការងារក្នុងសមាគម ADFIAP និង (២) ការកំណត់ទិសដៅក្នុងការអនុវត្តបន្ត។ ជាលទ្ធផល, ឯកឧត្តមបណ្ឌិត កៅ ថាច បានធ្វើការវាយតម្លៃខ្ពស់លើវឌ្ឍនភាពការងាររបស់សមាគម ADFIAP ពិសេសអគ្គលេខាធិការដ្ឋាន ADFIAP និងបានកំណត់នូវគំនិតផ្តួតផ្តើមមួយចំនួនក្នុងការលើកកម្ពស់ការចូលរួមរបស់សមាជិក សំដៅជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។