ឥណទានសម្រាប់ទ្រទ្រង់វិស័យកសិកម្មខ្នាតតូច
អតិថិជនគោលដៅ
អតិថិជនគោលដៅគឺជា រូបវន្តបុគ្គល ដែលកំពុងប្រកបមុខរបរ ឬធ្វើអាជីវកម្មផ្ទាល់ខ្លួនពាក់ព័ន្ធនឹងខ្សែច្រវាក់ផលិតកម្មកសិកម្ម មានដូចខាងក្រោម៖
- ការធ្វើស្រែ-ចម្ការ
- ការចិញ្ចឹមសត្វ
- ការធ្វើវារីវប្បកម្ម
- ការដាំដុះបន្លែ ឬផ្លែឈើ
- ការធ្វើ ឬពង្រីកការដាំដុះដំណាំឧស្សាហកម្ម
- ការទិញ-លក់វត្ថុធាតុចូលកសិកម្ម
- ការកែច្នៃកសិ-ឧស្សាហកម្មចម្រុះ
- ការកែច្នៃចំណីអាហារដែលមានប្រភពពីផលិតផលកសិកម្ម
- ការកែច្នៃផលិតផលពាក់កណ្ដាលសម្រេច និងសម្រេច
- ការធ្វើជំនួញខ្នាតតូចពាក់ព័ន្ធនឹងខ្សែច្រវាក់ផលិតកម្មកសិកម្ម និង
- ផ្នែកផ្សេងៗទៀតដែលផ្សារភ្ជាប់នឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
លក្ខខណ្ឌតម្រូវ
- ជារូបវន្តបុគ្គលដែលមានសញ្ជាតិខ្មែរ
- ត្រូវមានទីលំនៅ និងឬកន្លែងប្រកបរបរច្បាស់លាស់ និងមានប្រវត្តិល្អ
- ត្រូវមានបទពិសោធន៍ដែលពាក់ព័ន្ធ ឬ/និងក្នុងមុខរបរ ឬអាជីវកម្ម
- ត្រូវមានឆន្ទៈក្នុងការអភិវឌ្ឍខ្លួនពីកសិករទៅជាសហគ្រិន។
- ទុនបង្វិល
- ទុនវិនិយោគ
- ទំហំឥណទាន ៥០០-៥.០០០ ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល
- អត្រាការប្រាក់ ១០% ក្នុង១ឆ្នាំ (ប្លង់រឹង) និង ១១% ក្នុង១ឆ្នាំ (ប្លង់ទន់) ក្នុងមួយឆ្នាំ សម្រាប់ជាប្រាក់ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល
- រយៈពេល រហូតដល់ ៣៦ខែ
- សោហ៊ុយទម្រង់ការ ១% ប្រចាំឆ្នាំ លើសមតុល្យឥណទាន
- ទំហំឥណទាន ៥.០០០- ២០.០០០ ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល
- អត្រាការប្រាក់ ៨% ក្នុង១ឆ្នាំ (ប្លង់រឹង) និង ៩% ក្នុង១ឆ្នាំ (ប្លង់ទន់) ក្នុងមួយឆ្នាំ សម្រាប់ជាប្រាក់ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល
- រយៈពេល រហូតដល់ ៦០ខែ
- សោហ៊ុយទម្រង់ការ ១% ប្រចាំឆ្នាំ លើសមតុល្យឥណទាន
ទ្រព្យធានា
- ប្លង់រឹង ឬប្លង់ទន់ដែលទទួលស្គាល់តាមច្បាប់ ឬវិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់ជាដើម។
អត្ថប្រយោជន៍ (លក្ខណៈពិសេសនៃផលិតផល)
- បង់សងប្រាក់ដើមមុនកាលកំណត់ ដោយគ្នានការពិន័យ
- អាចមានអ្នកធានាទ្រព្យដាក់បញ្ចាំជំនួសបាន
- មានអត្រាការប្រាក់ទាប ក្នុងវិស័យកសិកម្ម។
ឯកសារតម្រូវ
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (ច្បាប់ថតចម្លង)
- ឯកសារអចលនវត្ថុ (ប្លង់រឹង ឬប្លង់ទន់) សម្រាប់ដាក់ធានា
- លិខិតអនុញ្ញាតធ្វើអាជីវកម្ម (ថតចម្លង)
- ឯកសារតម្រូវផ្សេងៗទៀតក្នុងករណីចាំបាច់។
