ឥណទានកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាលដើម្បីគោលដៅអន្តរាគមន៍ទីផ្សារលើយន្តការអភិវឌ្ឍន៍ និងធ្វើប្រតិបត្តិការលើឃ្លាំងស្ដុក និងឡសម្ងួតស្រូវ ពោត ឬកសិផលផ្សេងទៀត

អតិថិជនគោលដៅ

អតិថិជនគោលដៅជា មជ្ឈមណ្ឌលប្រមូលទិញស្រូវ រោងម៉ាស៊ីនកិនស្រូវ អ្នកប្រមូលទិញស្រូវ ឬអ្នកផ្សេងទៀតដែលមានសមត្ថភាពប្រមូលទិញស្រូវក្រអូប នាងខុន ឬកសិផលផ្សេងទៀតពីកសិករក្នុងតម្លៃកំណត់ដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តាមការចង្អុលទិសរបស់រាជរដ្ឋាភិបាល។

លក្ខខណ្ឌតម្រូវ

គោលបំណងឥណទាន

ការផ្តល់ឥណទាន របស់ ធ.អ.ជ.ក. ដើម្បីគាំទ្រកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ហិរញ្ញប្បទាន កម្ចីសម្បទានរយៈពេលវែង សម្រាប់ពង្រីកគម្រោងអន្តរាគមន៍បង្កើតមជ្ឈមណ្ឌលប្រមូលទិញស្រូវ (ឃ្លាំងនិងសម្ងួត) ដល់វិស័យឯកជន នៅទីតាំងយុទ្ធសាស្រ្តដែលបានកំណត់ ព្រមទាំងផ្តល់ឥណទានទុនបង្វិលបន្ថែមដល់អតិថិជន គោលដៅ សម្រាប់ប្រមូលទិញស្រូវសែនក្រអូប នាងខុន ពោត និងកសិករផលផ្សេងៗទៀត។

ប្រភេទឥណទាន
  • ឥណទានរយៈពេលខ្លីជាទុនបង្វិល
  • ឥណទានរយៈពេលវែងជាទុនវិនិយោគ
ទំហំឥណទាន ចាប់ពី ៥០.០០០ ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល រហូតដល់ ២០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ
រយៈពេល ក្រោម ១២ ខែ
អត្រាការប្រាក់ ៥% ក្នុងមួយឆ្នាំ
កម្រៃសេវារដ្ឋបាល ១% នៃទំហំឥណទាន សម្រាប់ឥណទានដែលមានរយៈពេលលើសពី ០៦ ខែ និង ០,៥% នៃទំហំឥណទាន សម្រាប់ឥណទានដែលមានរយៈពេលតិចជាង ០៦ ខែ
របៀបបង់សងឥណទាន 1.ការប្រាក់ទូទាត់សងប្រចាំខែ

2.ប្រាក់ដើមទូទាត់សងនៅចុងវគ្គ

ទំហំឥណទាន រហូតដល់ ៥.០០០.០០០​ ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល
រយៈពេល រហូតដល់ ១០ ឆ្នាំ
អត្រាការប្រាក់ ៥% ក្នុងមួយឆ្នាំ
កម្រៃសេវារដ្ឋបាល ១% នៃទំហំឥណទាន (យកតែម្តងគត់)
រយៈពេលអនុគ្រោះ រហូតដល់ ៣៦ ខែ
របៀបបង់សងឥណទាន 1.ការប្រាក់ទូទាត់ងប្រចាំខែ

2.ប្រាក់ដើមទូទាត់សងរំលស់ប្រចាំខែ ត្រីមាស ឆមាស ឬប្រចាំឬផ្អែកតាមលំហូរសាច់ប្រាក់ នៃអាជីវកម្ម

សម្គាល់៖ លក្ខខណ្ឌផ្សេងៗទៀត ត្រូវបានអនុវត្ត

ឯកសារសម្រាប់ដាក់ពាក្យស្នើសុំឥណទាន