ឥណទានបោះដុំ
អតិថិជនគោលដៅ
ជាគ្រឹះស្ថានដែលមានសុពលភាពអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា រួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រតិបត្តិករឥណទានជនបទ និងក្រុមហ៊ុនភតិសន្យា។
លក្ខខណ្ឌតម្រូវ
- ត្រូវមានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា និងបំពេញតាមលក្ខខណ្ឌតម្រូវពីអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធ
- មានបទពិសោធន៍ផ្តល់ឥណទាន និង/ឬអាជីវកម្មភតិសន្យាជោគជ័យ ២ឆ្នាំចុងក្រោយ
- នាយកប្រតិបត្តិ និង/ឬប្រធានក្រុមប្រឹក្សាភិបាលត្រូវមានបទពិសោធន៍ការងារឥណទានយ៉ាងតិច ២ ឆ្នាំ
- ត្រូវមានប្រព័ន្ធគ្រប់គ្រងព័ត៌មាន (MIS) និងប្រព័ន្ធគ្រប់គ្រងគណនេយ្យ
- ដើមទុនអប្បរមាត្រូវអនុលោមតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា
- មានប្រាក់ចំណេញយ៉ាងហោចណាស់២ ឆ្នាំចុងក្រោយ ជាប់ៗគ្នា
គោលបំណងឥណទាន
ធ.អ.ជ.ក. នឹងផ្តល់ឥណទានដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រតិបត្តិករឥណទានជនបទ និងក្រុមហ៊ុនភតិសន្យា សម្រាប់ផ្តល់ឥណទានបន្តដល់អតិថិជនគោលដៅចុងក្រោយរបស់ខ្លួន ដែលមាសក្មភាពអាជីវកម្មទាក់ទឹងនឹងខ្សែច្រវាក់តម្លៃកសិកម្ម និងកសិរ-ឧស្សាហកម្ម។
ប្រភេទឥណទាន
- ឥណទានរយៈពេលខ្លីជាទុនបង្វិល
- ឥណទានកម្រិតពិដានជាទុនបង្វិល
- ឥណទានរយៈពេលវែងជាទុនវិនិយោគ
| ទំហំឥណទាន | ចាប់ពី ១០០.០០០ ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល រហូតដល់ ២០%
នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ |
| រយៈពេល | រហូតដល់ ១២ ខែ |
| អត្រាការប្រាក់ | ចាប់ពី ៧-៨% ក្នុងមួយឆ្នាំ |
| កម្រៃសេវារដ្ឋបាល | ១% នៃទំហំឥណទាននាឆ្នាំទី១ និង ០,៥% នៃសមតុល្យឥណទានបន្ទាប់
ពីឆ្នាំទី១ (ប្រចាំឆ្នាំ) |
| របៀបបង់សងឥណទាន | 1.ការប្រាក់ទូទាត់សងប្រចាំខែ
2. ប្រាក់ដើមទូទាត់សងរំលស់ប្រចាំខែ ត្រីមាស ឆមាស ឬប្រចាំឆ្នាំ ឬផ្អែកតាមលំហូរសាច់ប្រាក់ នៃអាជីវកម្ម |
| ទំហំឥណទាន | ចាប់ពី ១០០.០០០ ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល រហូតដល់ ២០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ ធនាគារ |
| រយៈពេល | រហូតដល់ ៣៦ខែ |
| អត្រាការប្រាក់ | ចាប់ពី ៧-៨% ក្នុងមួយឆ្នាំ |
| កម្រៃសេវារដ្ឋបាល | ១% នៃទំហំឥណទាននាឆ្នាំទី១ និង ០,៥% នៃសមតុល្យឥណទានបន្ទាប់ពីឆ្នាំទី១ (ប្រចាំឆ្នាំ) |
| របៀបបង់សងឥណទាន | 1.ការប្រាក់ទូទាត់ប្រចាំខែ
2. ប្រាក់ដើមទូទាត់យ៉ាងយូរ១២ម្តងហើយប្រាក់ដើមដែលសងនោះ អាចដកយកមកប្រើប្រាស់សម្រាប់ឆ្នាំបន្ទាប់ទៀតបាន |
| ទំហំឥណទាន | ចាប់ពី ១០០.០០០ ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល រហូតដល់ ២០% នៃ
មូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ |
| រយៈពេល | រហូតដល់ ៧ ឆ្នាំ |
| អត្រាការប្រាក់ | ចាប់ពី ៧-៨% ក្នុងមួយឆ្នាំ |
| កម្រៃសេវារដ្ឋបាល | ១% នៃទំហំឥណទាននាឆ្នាំទី១ និង ០,៥% នៃសមតុល្យឥណទានបន្ទាប់
ពីឆ្នាំទី១ (ប្រចាំឆ្នាំ) |
| របៀបបង់សងឥណទាន | 1.ការប្រាក់ទូទាត់ប្រចាំខែ
2.ប្រាក់ដើមទូទាត់សងរំលស់ប្រចាំខែ ត្រីមាស ឆមាស ឬប្រចាំឆ្នាំ ឬផ្អែកតាមលំហូរសាច់ប្រាក់ នៃអាជីវកម្ម |
សម្គាល់៖ លក្ខខណ្ឌផ្សេងៗទៀត ត្រូវបានអនុវត្ត
ឯកសារសម្រាប់ដាក់ពាក្យស្នើសុំឥណទាន
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (ថតចម្លង)
- ឯកសារអចលនវត្ថុ (ប្លង់រឹង ឬប្លង់ទន់) សម្រាប់ដាក់ធានា
- អាជ្ញាប័ណ្ណ លក្ខន្តិកៈ និងវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីអាជីវកម្ម (សម្រាប់នីតិបុគ្គល)
- របាយការណ៍ហិរញ្ញវត្ថុ ២ឆ្នាំចុងក្រោយ
