ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងតបតាមការអញ្ជើញរបស់ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្ម ចិន សាខាភ្នំពេញ (Industrial and Commercial Bank of China – ICBC, Phnom Penh Branch), ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB និងសហការី បានចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិ Hongqiao លើកទី ៨ ក្រោមមូលបទ ការធានាស្ថិរភាពនិងភាពរលូន នៃឧស្សាហកម្ម និងខ្សែច្រវាក់ផលិតកម្ម តាមរយៈហិរញ្ញប្បទាន នៅទីក្រុងសៀងហៃ ប្រទេសចិន នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលរៀបចំឡើងស្របពេលជាមួយគ្នានឹង The 8th China International Import Expo។ វេទិកាសេដ្ឋកិច្ចអន្តរជាតិថ្នាក់សកលនេះ មានការចូលរួមពីបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារកណ្តាលក្នុងតំបន់អ៊ឺរ៉ុប និងតំបន់អាស៊ី រួមមានដូចជា ធនាគារកណ្តាលប្រទេសហុងគ្រី, London Stock Exchange Group, BNP Paribas Group, National Development Fund, និង Cabinet Office of Lao-China Cooperation Committee ជាដើម ដោយបានផ្តោតកិច្ចពិភាក្សាទៅលើមធ្យោបាយនានា ក្នុងការជំរុញការតភ្ជាប់គ្នា (Connectivity) ក្នុងខ្សែច្រវាក់ផលិតកម្មឧស្សាហកម្មនិងកសិកម្ម និងការធ្វើសមាហរណកម្មទៅរកសេដ្ឋកិច្ចបៃតង តាមរយៈហិរញ្ញប្បទាន។
8 វិច្ឆិកា 2025







