3 ធ្នូ 2025

ឯកឧត្ដម ចាន់ សីហា បានដឹកនាំសហការី ជួបពិភាក្សាជាមួយក្រុមការងារអញ្ជើញមកពីវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (The NGO Forum on Cambodia)

រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្ដម ចាន់ សីហា អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី ជួបពិភាក្សាជាមួយក្រុមការងារអញ្ជើញមកពីវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (The NGO Forum on Cambodia) ដើម្បី សិក្សាស្វែងយល់ពី “ផលប៉ះពាល់និងការត្រៀមខ្លួនរបស់ធនាគារ ARDB នៅពេលដែលប្រទេសកម្ពុជាចាកចេញពីប្រទេសកំពុងអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩”។
កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅនៅការិយាល័យកណ្ដាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។