នាព្រឹកថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយសហការី បានទទួលជួបក្រុមការងារនៃ Deutsche Gesellschaft fur Internationale Zusammenarbeit (GIZ) ដើម្បីពិភាក្សាលើបទពិសោធន៍ និងការអនុវត្តរបស់ ARDB ពាក់ព័ន្ធនឹង Green Finance និង Taxonomies ក៏ដូចជាបញ្ហាប្រឈមនានា ព្រមទាំងស្វែងយល់ពីកាលានុវត្តភាពនៃកិច្ចសហការនាពេលអនាគត។
1 ធ្នូ 2025










