6 ធ្នូ 2025

កិច្ចប្រជុំ និងពិភាក្សាការងារជាមួយក្រុមបេសកកម្មរបស់អង្គការមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ក្រុមការងារគម្រោង AIMS នៃធនាគារ ARDB បានចូលរួមកិច្ចប្រជុំ និងពិភាក្សាការងារជាមួយក្រុមបេសកកម្មរបស់អង្គការមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងគម្រោងដំណាក់កាលទី១ ដែលបានបញ្ចប់កាលពីខែកញ្ញា ឆ្នាំ២០២៤ និងពិភាក្សាយន្តការអនុវត្តគម្រោងឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់ ដំណាក់កាលទី២ (AIMS Phase2)។