រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB និងសហការី បានជួបប្រជុំជាមួយប្រតិភូវិនិយោគិនកូរ៉េ អង្គការអុកស្វាមនៅកម្ពុជា និងក្រុមការងារនៃសហគមន៍កសិកម្មតាសីសាមគ្គី ដើម្បីពិភាក្សាការងារ និងផ្លាស់ប្តូរមតិយោបល់លើទិដ្ឋភាពនៃការផ្ដល់ហិរញ្ញប្បទានកសិកម្មគំាទ្រដល់តួអង្គក្នុងខ្សែសង្វាក់តម្លៃកសិកម្ម, តួនាទីរបស់ធនាគារ ARDB ក្នុងការគាំទ្រ និងផ្តល់ឥណទានដល់តួអង្គក្នុងខ្សែចង្វាក់តម្លៃកសិកម្ម និងកសិ-ឧស្សាហកម្ម និងការស្វែងរកឱកាសនៃកិច្ចសហការ និងការវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា។
កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅនៅថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅការិយាល័យកណ្ដាលនៃធនាគារ ARDB។




















