ទីក្រុងណាននីង៖ នៅនៅព្រឹកថ្ងៃអាទិត្យ ៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន០៥ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដោយមានការសម្របសម្រួលរបស់ស្ថានអគ្គកុងសុល នៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងណាននីង ដែលក្រុមហ៊ុន៖
១- ZhongJing Cheng Tou (Guangxi) Industrial Investment Group Co.,Ltd.
២- Fangchenggang Baoneng New Materials Co.,Ltd.
៣- Guangxi Luhai International Supply Chain Co.,Ltd.
៤- Nanning Nayingda Digital Industry Co.,Ltd.
៥- Zhongyue (Guangxi) Supply Chain Management Co.,Ltd.
កិច្ចពិភាក្សាបានផ្តោតសំខាន់លើចំណុច សំខាន់ៗមួយចំនួន៖
- ការគាំទ្ររបស់ធនាគារ ARDB លើខ្សែចង្វាក់ផលិតកម្មស្វាយចន្ទីកម្ពុជា
- ការស្នើសុំការសម្របសម្រួលការបញ្ជាទិញគ្រាប់ស្វាយចន្ទីកម្ពុជា ទៅកាន់ប្រទេសចិន តាមរយៈការទូទាត់អន្តរជាតិLC (Cross Border Settlement-L/C)
- ការដឹកជញ្ជូនគ្រាប់ស្វាយចន្ទីកម្ពុជាមកកាន់ប្រទេសចិនដោយផ្ទាល់ និង
– បំណងបេីករោងចក្រកៃច្នៃផលិតផលស្វាយចន្ទីផ្ទាល់នៅប្រទេសកម្ពុជា។







