29 មេសា 2026

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារARDB និងសហការីអញ្ជើញចុះពិនិត្យមើលដំណេីការតំឡេីងរោងចក្រផលិតជីសរីរាង្គមួយកន្លែងនៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង, ល្ងាចថ្ងៃទី២៩​ ខែមេសា​ ឆ្នាំ២០២៦៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)និងសហការីបានអញ្ជើញចុះពិនិត្យមើលការរៀបចំតំឡេីងរោងចក្រផលិតជីរបស់ឧកញ៉ា សុក រ៉ាដូ ដែល ស្ថិតនៅក្រុងស្វាយរៀងនៃ ខេត្តស្វាយរៀង។
រោងចក្រផលិតជីនោះ ឈ្មោះ ក្រុមហ៊ុនផលិតជី ស្វាយរៀង ហ្វើថីឡាយហ្សឺ (Svayrieng Fertilizer Co., Ltd.)ដែលកំពុងតែមានផែនការ ផលិតជីសរីរាង្គហាយប្រ៊ីដ​(hybrid)​ មានប្រសិទ្ធភាពខ្ពស់​ និងតាមរូបមន្តត្រឹមត្រូវសម្រាប់ផ្គត់ផ្គង់ជូនដល់ កសិករ និងយកមកប្រើប្រាស់នៅក្នុងវិស័យកសិកម្មដែលកសិករកំពុងតែមានតម្រូវការខ្ពស់។
ជាគោលដៅរបស់ក្រុមហ៊ុន មានផែនការវិយោគរយ:ពេលវែង ដើម្បីចែកចាយជី បម្រើសេចក្តីត្រូវការរបស់កសិករ និងលក់ចែកចាយក្នុងខេត្តផងដែរ។​ ក្រុមហ៊ុនមានសមត្ថភាពផលិតជីដំបូងអាចបានប្រមាណ ២,៥០០ តោន ក្នុងមួយឆ្នាំ​ ។ ក្រុមហ៊ុននឹងពង្រីកសមត្ថភាពផលិតអោយធំជាងនេះទៀតនៅឆ្នាំបន្តបន្ទាប់​ ហេីយរំពឹងថានឹងទទួលបានការគាំទ្រពីកសិករក្នុងស្រុកកាន់តែច្រើន ដែលនឹងឈានដល់ការកាត់បន្ថយការពឹងផ្អែកលើជីដែលនាំចូលពីក្រៅប្រទេសផងដែរ។