9 កក្កដា 2026

គម្រោងកសិកម្មឆ្លាតវៃ រួមចំណែកលើកកម្ពស់ការផលិតបន្លែសុវត្ថិភាព ជីវភាព និងបង្កើតឱកាសថ្មីសម្រាប់កសិករ

ស្រុកខ្សាច់កណ្ដាល៖ គម្រោងកសិកម្មឆ្លាតវៃ ត្រូវបានបង្កើតឡើងក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលមានទីតាំងស្ថិតនៅឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

គម្រោងនេះ បាននិងកំពុងជំរុញការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ស្របតាមស្តង់ដារ CAM-GAP ដើម្បីផ្គត់ផ្គង់បន្លែមានគុណភាព និងសុវត្ថិភាពដល់ទីផ្សារ ព្រមទាំងទទួលបានទំនុកចិត្តខ្ពស់ ពីអ្នកប្រើប្រាស់។

ទន្ទឹមនឹងនេះ គម្រោងបានបង្កើតឱកាសការងារដល់កសិករក្រីក្រ ពលករ និងជាពិសេសស្ត្រី ឱ្យចូលរួមផលិតបន្លែសុវត្ថិភាពស្របតាមបច្ចេកទេសទំនើប ដែលអាចទទួលបានប្រាក់ចំណូលទៀងទាត់ និងលើកកម្ពស់ជីវភាពគ្រួសារនៅតំបន់ជនបទ ប្រកបដោយចីរភាព។

រួមគ្នាគាំទ្រផលិតផលក្នុងស្រុក និងកសាងវិស័យកសិកម្មកម្ពុជាឱ្យកាន់តែរីកចម្រើន!