ឯកឧត្តម ប៉ិច សានី អគ្គនាយករងនៃធនាគារ ARDB រួមទាំងសហការីបានចូលរួមពិភាក្សាគ្នាទាក់ទងនឹងការកំណត់លក្ខខណ្ឌមួយចំនួនក្រោមគម្រោងកញ្ចប់មូលនិធិសម្រាប់ផ្តល់ហិរញ្ញប្បទានពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៃភូមិភាគឦសាន
—————–
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម ប៉ិច សានី អគ្គនាយករងនៃធនាគារ ARDB រួមទាំងសហការីបានចូលរួមពិភាក្សាគ្នាទាក់ទងនឹងការកំណត់លក្ខខណ្ឌមួយចំនួនក្រោមគម្រោងកញ្ចប់មូលនិធិសម្រាប់ផ្តល់ហិរញ្ញប្បទានពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៃភូមិភាគឦសាន ក្រោមអធិបតីភាព ឯកឧត្តម ស៊ឹម វីរៈ អនុរដ្ឋលេខាធិការនៃ ក.ស.ហ.វ និងជាប្រធានលេខាដ្ឋាន ក.វ.ឦសាន និងមានសមាសភាពចូលរួមពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME) ។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីកំណត់នូវយន្តការ និងគោលការណ៍ណែនាំសម្រាប់អនុវត្តការផ្តល់ឥណទានគាំទ្រដល់វិស័យ វិនិយោគក្នុងខេត្តទាំងបួននៃភូមិភាគឦសាន ឱ្យស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។




