11 សីហា 2026

គម្រោងកាត់បន្ថយភាពក្រីក្រ — រួមចំណែកអភិវឌ្ឍវិស័យកសិកម្ម និងលើកស្ទួយជីវភាពកសិករ

ស្រុកភ្នំព្រឹក៖ គម្រោងកាត់បន្ថយភាពក្រីក្រ ជាគម្រោងដែលផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ក្នុងគោលបំណងផ្តល់ឱកាសការងារក្នុងស្រុកជូនដល់កសិករក្រីក្រ និងពលករ ដែលទើបវិលត្រឡប់ពីក្រៅប្រទេស។
គម្រោងបានជំរុញការអនុវត្តបច្ចេកទេស «ការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់» ដើម្បីជួយកសិករផលិតបានកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការទីផ្សារ។
🏡 ផ្ទះសំណាញ់ មិនមែនគ្រាន់តែជាកន្លែងដាំបន្លែទេ។
វាគឺជា កន្លែងបង្កើតមុខរបរ។
វាគឺជា ប្រភពចំណូល។
សម្រាប់គ្រួសារមួយចំនួន វាគឺជា ការចាប់ផ្តើមនៃជីវភាពថ្មី។
ជាមួយនឹងបទពិសោធន៍ដែលទទួលបានពីការអនុវត្តជាក់ស្តែង។ គម្រោងបាននឹងកំពុង ពង្រីកវិសាលភាពទៅ​កាន់តំបន់​ដែលមាន​សក្តានុពលក្នុងការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ទូទាំងប្រទេស ដើម្បីបង្កើតឱកាសកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ។
ការអភិវឌ្ឍកសិកម្ម មិនមែនគ្រាន់តែបង្កើនផលិតកម្មទេ ប៉ុន្តែគឺការបង្កើនឱកាសរកប្រាក់ចំណូល និងដុសខាត់ជំនាញសមត្ថភាពរបស់ប្រជាពលរដ្ឋក្នុងការកសាងអនាគតរបស់ខ្លួន។
🇰🇭 រួមគ្នាបង្កើតឱកាស
រួមគ្នាគាំទ្រកសិករ
រួមគ្នាលើកកម្ពស់ផលិតផលក្នុងស្រុក
រួមគ្នាកសាងវិស័យកសិកម្មកម្ពុជា ឱ្យកាន់តែរឹងមាំ និងរីកចម្រើន។