រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានអនុញ្ញាតឱ្យគណៈប្រតិភូនៃសភាពាណិជ្ជកម្ម ប្រចាំខេត្តគ័ងដុង (Guandong) នៃសាធារណៈរដ្ឋប្រជាមានិតចិន ចូលជួបពិភាក្សាការងារសហប្រតិបត្តិការរវាងធនាគាអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសភាពាណិជ្ជកម្ម ប្រចាំខេត្តគ័ងដុង ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មសំខាន់ៗ ជាពិសេស អង្ករ ដំឡូងមី ស្វាយចន្ទីជាដើម ទៅកាន់ខេត្តគ័ងដុង។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលធនាគារ ARDB។







