11 កញ្ញា 2026

គម្រោងកាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាពកសិករ តាមរយៈការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់

ស្រុកភ្នំព្រឹក៖ គម្រោងកាត់បន្ថយភាពក្រីក្រ ជាការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ដែលកំពុងអនុវត្តយ៉ាងសកម្មនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

គម្រោងមានគោលបំណងផ្តល់ឱកាសការងារនៅមូលដ្ឋានផ្ទាល់ ជូនដល់កសិករក្រីក្រ និងពលករដែលទើបវិលត្រឡប់ពីក្រៅប្រទេស តាមរយៈការជំរុញអនុវត្តបច្ចេកទេស «ការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់»។

គម្រោងនេះបានជួយឱ្យកសិករផលិតបន្លែបានកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការទីផ្សារ។

ជាក់ស្តែង ផ្ទះសំណាញ់បានក្លាយជា៖

✅ ទីតាំងបង្កើតមុខរបររឹងមាំ
✅ ប្រភពចំណូលប្រកបដោយចីរភាព
✅ ការចាប់ផ្តើមនៃជីវភាពថ្មីសម្រាប់គ្រួសារ

ជាមួយនឹងបទពិសោធន៍នេះ ធនាគារ ARDB កំពុងបន្តពង្រីកវិសាលភាពគម្រោងទៅកាន់តំបន់សក្តានុពលផ្សេងៗទៀតទូទាំងប្រទេស។ យើងជឿជាក់ថា ការអភិវឌ្ឍវិស័យកសិកម្ម មិនត្រឹមតែជាការបង្កើនផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្កើនឱកាសរកប្រាក់ចំណូល និងបង្កើនកម្លាំងពលកម្មដែលជំនាញច្បាស់លាស់។