23 កញ្ញា 2026

កម្មវិធីផ្សព្វផ្សាយអំពី “បច្ចេកទេសដាំបន្លែសុវត្ថិភាព” ក្រោមគម្រោងកសិកម្មឆ្លាតវៃ នៃធនាគារអភិវឌ្ឍន៍ជន និងកសិកម្ម (ARDB)

ស្រុកខ្សាច់កណ្ដាល៖ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជន និងកសិកម្ម (ARDB),
ក្រុមការងារនៃ ARDB បានរៀបចំកម្មវិធីផ្សព្វផ្សាយអំពី «បច្ចេកទេសដាំដុះបន្លែសុវត្ថិភាព» ក្រោមគម្រោងកសិកម្មឆ្លាតវៃ ដែលធ្វើនៅទីតាំងអនុវិទ្យាល័យ ហ៊ុន សែន ជ័យធំ ដែលមានការចូលរួមពីលោកគ្រូ អ្នកគ្រូ កសិករ អាជីវករ សរុប ២៥ នាក់។

កម្មវិធីផ្សព្វផ្សាយនេះ រៀបចំឡើងមានគោលបំណង (១)-បង្ហាញពីគន្លឹះសំខាន់ៗនៃការអនុវត្តកសិកម្មស្របតាមបច្ចេកទេស, (២)-បង្ហាញពីគុណសម្បត្តិនៃការបរិភោគបន្លែសុវត្ថិភាព និងផលវិបាកនៃការបរិភោគបន្លែគ្មានប្រភពច្បាស់លាស់ និង (៣)-បង្ហាញពីសមិទ្ធផលគម្រោងកសិកម្មឆ្លាតវៃ និងការផ្សារភ្ជាប់ទីផ្សារជាមួយអាជីវករ