គណនីកុមារ
គណនីកុមារ គឺជាប្រភេទគណនីប្រាក់បញ្ញើ (Saving/Fixed Deposit) ដែលបង្កើតឡើងសម្រាប់អនីតិជនដែលមានអាយុក្រោម ១៦ ឆ្នាំ។ គណនីកុមារ (Junior Account) គឺជាប្រភេទផលិតផលដែលលើកទឹកចិត្តការបង្កើតទម្លាប់ល្អលើការគ្រប់គ្រងសាច់ប្រាក់ និងផ្ដល់ឱកាសឱ្យឳពុកម្ដាយ ឬអាណាព្យាបាលជួយគ្រប់គ្រងសកម្មភាពគណនីរបស់កូនបានយ៉ាងមានសុវត្ថិភាព។
ប្រភេទគណនី៖
- គណនីកុមារសន្សំឆ្លាតវៃ (Smart Saving Junior Account) ៖ ជាប្រភេទគណនីបន្ថែមពីលើគណនីសន្សំ ដែលកុមារ ឬបុត្រធីតា អាចប្រើកម្មវិធី ARDB Mobile App ដោយឡែកមួយនៅលើទូរស័ព្ទដៃរបស់ខ្លួន ដែលស្ថិតក្រោមការគ្រប់គ្រងផ្ទាល់ពីឪពុកម្តាយ។ កុមារដែលជាម្ចាស់គណនី Junior អាចពិនិត្យសមតុល្យគណនី, ផ្ទេរប្រាក់ និងទូទាត់ក្នុងស្រុក និងចាត់ចែងការសន្សំដោយខ្លួនឯង ដែលស្ថិតក្រោមការគ្រប់គ្រងពីអាណាព្យាបាល។
- គណនីកុមារសន្សំថេរប្រចាំខែ (Monthly Fixed Installment Junior Account) ៖ ជាប្រភេទគណនីសន្សំរួមគ្នារវាងឪពុកម្តាយ និងបុត្រធីតា ដោយផ្តល់ជូនភាពបត់បែនខ្ពស់សម្រាប់មាតាបិតាក្នុងការកំណត់គោលដៅសន្សំ និងចំនួនទឹកប្រាក់ត្រូវបង់ប្រចាំខែ ស្របតាមតម្រូវការផ្ទាល់ខ្លួន និងលទ្ធភាពជាក់ស្តែងផ្នែកហិរញ្ញវត្ថុ។
- គណនីកុមារកំណត់ចុងក្រោយ (Maturity Junior Account) ៖ ជាប្រភេទគណនីសម្រាប់កុមារ ឬបុត្រធីតា ដែលមានទម្រង់ជាគណនីសន្សំមានកាលកំណត់ ដែលមាតាបិតា ឬអាណាព្យាបាល មានបំណងសន្សំប្រាក់សម្រាប់កូនៗ ដើម្បីប្រើប្រាស់នាពេលអនាគត។
អត្រាការប្រាក់៖
- គណនីកុមារសន្សំឆ្លាតវៃ (Smart Saving Junior Account)
| រូបិយប័ណ្ណ | អត្រាការប្រាក់ |
|---|---|
| រៀល (KHR) | ១.០០% |
| ដុល្លារ (USD) | ១.០០% |
- គណនីកុមារសន្សំថេរប្រចាំខែ (Monthly Fixed Installment Junior Account)
| រូបិយប័ណ្ណ | អត្រាការប្រាក់ |
|---|---|
| រៀល (KHR) | ៣.០០% |
| ដុល្លារ (USD) | ៣.០០% |
- គណនីកុមារកំណត់ចុងក្រោយ (Maturity Junior Account)
| រូបិយប័ណ្ណ | អត្រាការប្រាក់ |
|---|---|
| < ២,០០០ ដុល្លារ – ១០,០០០ ដុល្លារ | ៤.០០% |
| > ១០,០០០ ដុល្លារ | ៤.៥០% |
ឯកសារតម្រូវ៖
- សំបុត្រកំណើត
- សៀវភៅគ្រួសារ
- សៀវភៅស្នាក់នៅ
- អត្តសញ្ញាណប័ណ្ណ
- លិខិតឆ្លងដែនមានសុពលភាព
- រូបថតកុមារ និងអាណាព្យាបាល
សមតុល្យបើកដំបូងអប្បបរមា៖
- គណនីកុមារសន្សំឆ្លាតវៃ (Smart Saving Junior Account)៖ ទំហំទឹកប្រាក់តម្កល់ដំបូង ១០ ដុល្លារ ឬ ៤០,០០០ រៀល
- គណនីកុមារសន្សំថេរប្រចាំខែ (Monthly Fixed Installment Junior Account)៖
- ទំហំសាច់ប្រាក់តម្កល់ដំបូង ១០០ ដុល្លារ ឬ ៤០០,០០០ រៀល ឡើងទៅ (ទំហំអប្បបរមាសាច់ប្រាក់ដែលត្រូវបង់ចូលគណនីប្រចាំខែចាប់ពី ១០ ដុល្លារ ឡើងទៅ ជាមួយរយៈពេលទាបបំផុត ៣៧ ខែ)។
- អតិថិជនមិនអាចបង់ទឹកប្រាក់ដែលត្រូវសន្សំប្រចាំខែទាបជាងទឹកប្រាក់ដែលអតិថិជនបានជ្រើសរើសលើកដំបូងបានឡើយ។
- គណនីកុមារកំណត់ចុងគ្រា (Maturity Junior Account)៖ តូចជាង ឬស្មើ <២,០០០.០០ ដុល្លារ ឬ < ៨,០០០,០០០ រៀលឡើងទៅ
