គណនីព្រះសង្ឃ និងគណនីមូលនិធិវត្ត

គណនីព្រះសង្ឃ និងគណនីមូលនិធិវត្ត (Monk Account and Pagoda Fund Account) គឺជាផលិតផលប្រាក់បញ្ញើមួយប្រភេទរបស់ធនាគារ ARDB ដែលអនុញ្ញាតប្រគេនព្រះសង្ឃ អង្គភាពព្រះពុទ្ធសាសនា (វត្ត) និងសមាគមព្រះពុទ្ធសាសនា អាចបើកគណនីបញ្ញើសន្សំ សម្រាប់គ្រប់គ្រង និងចាត់ចែងសាច់ប្រាក់ មូលនិធិវត្ត ឬបច្ច័យផ្សេងៗ។ គោលបំណងក្នុងការបង្កើតគណនីព្រះសង្ឃ និងគណនីមូលនិធិវត្ត គឺដើម្បី៖

ប្រភេទគណនី៖

  1. គណនីប្រាក់បញ្ញើសន្សំ
  2. គណនីប្រាក់បញ្ញើមានកាលកំណត់

អត្រាការប្រាក់៖

  1. គណនីប្រាក់បញ្ញើសន្សំ
គណនីប្រាក់បញ្ញើសន្សំ
ដុល្លារ រៀល
១.០០% ១.០០%
  1. គណនីប្រាក់បញ្ញើមានកាលកំណត់
រយៈពេល គណនីប្រាក់បញ្ញើមានកាលកំណត់ (កំណត់ការប្រាក់ប្រចាំខែ) គណនីប្រាក់បញ្ញើមានកាលកំណត់ (កំណត់ការប្រាក់នៅចុងគ្រា)
ដុល្លារ រៀល ដុល្លារ រៀល
១ខែ N/A N/A ១.៥០% ១.៥០%
៣ខែ ១.៥០% ១.៥០% ១.៧៥% ១.៧៥%
៦ខែ ១.៧៥% ១.៧៥% ២.០០% ២.០០%
៩ខែ ២.០០% ២.០០% ៣.០០% ៣.០០%
១២ខែ ៣.០០% ៣.០០% ៤.០០% ៤.០០%
២៤ខែ ៣.៥០% ៣.៥០% ៤.០០% ៤.០០%

សមតុល្យដំបូង៖

គណនីប្រាក់បញ្ញើសន្សំ
ដុល្លារ រៀល
៥ ដុល្លារ ០ រៀល
គណនីប្រាក់បញ្ញើមានកាលកំណត់
ដុល្លារ រៀល
១០០ ដុល្លារ ៤០០,០០០ រៀល

លក្ខខណ្ឌតម្រូវ៖

  1. សម្រាប់គណនីព្រះសង្ឃ
    • លិខិតសម្គាល់ព្រះសង្ឃ (ឆាយា សង្ឃដីកា ឬសុទ្ធិប័ត្រ) ច្បាប់ដើម ដែលមានបិទរូបថត និង/ឬ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
    • អាសយដ្ឋានទំនាក់ទំនង មានបញ្ជាក់ក្នុងលិខិតសម្គាល់ព្រះសង្ឃ
    • មានលេខទូរស័ព្ទចល័ត និង/ឬអ៊ីម៉ែល
  2. សម្រាប់គណនីមូលនិធិវត្ត
    • លិខិតសម្គាល់ព្រះសង្ឃ (ឆាយា សង្ឃដីកា ឬសុទ្ធិប័ត្រ) ច្បាប់ដើម ដែលមានបិទរូបថត
    • ឯកសារសម្គាល់អត្តសញ្ញាណរបស់សមាជិកគណនី ដូចជា លិខិតសម្គាល់ព្រះសង្ឃ និង/ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន របស់គណៈកម្មការវត្ត ឬគណៈគ្រប់គ្រងសមាគមព្រះពុទ្ធសាសនា
    • សេចក្តីសម្រេចស្តីពីការតែងតាំងចៅអធិការវត្ត ឬប្រធានសមាគមព្រះពុទ្ធសាសនា
    • រចនាសម្ព័ន្ធគ្រប់គ្រងដែលមានសមាសភាពសមាជិក-សមាជិកា គណៈកម្មការវត្ត ឬគណៈគ្រប់គ្រងសមាគមព្រះពុទ្ធសាសនា
    • លក្ខន្តិកៈរបស់វត្ត ឬសមាគមព្រះពុទ្ធសាសនា ដែលសមស្របតាមសភាពជាក់ស្ដែង
    • លិខិតអនុញ្ញាត ឬសេចក្តីសម្រេចរបស់ក្រសួងធម្មការ និងសាសនា ដូចជា ៖ សេចក្តីសម្រេចឱ្យដំណើរការវត្ត ឬលិខិតអនុញ្ញាតដែលពាក់ព័ន្ធនឹងឈ្មោះរបស់វត្ត ឬវិញ្ញាបនបត្រព្រះពុទ្ធសាសនា ។ល។
    • សេចក្តីសម្រេចចិត្តរបស់ចៅអធិការ ប្រធានគណៈកម្មការវត្ត ឬប្រធានសមាគមព្រះពុទ្ធសាសនាលើការបើកគណនី
    • លិខិតផ្ទេរសិទ្ធិដល់បុគ្គលណាម្នាក់ជាតំណាងឱ្យវត្ត ឬសមាគមព្រះពុទ្ធសាសនា ឬឯកសារពាក់ព័ន្ធផ្សេងៗទៀត