គណនីសប្បុរស
គណនីសប្បុរស (Soboros Account) គឺជាប្រភេទគណនីធនាគារពិសេសមួយដែលបើកក្នុងនាមអង្គការសប្បុរសធម៌មិនរកប្រាក់ចំណេញ សាសនា ឬមនុស្សធម៌ដែលបានចុះបញ្ជី ដើម្បីទទួលរក្សាទុក និងចែកចាយថវិកាសម្រាប់តែគោលបំណងសប្បុរសធម៌ប៉ុណ្ណោះ មិនមែសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន ឬពាណិជ្ជកម្មនោះទេ ដែលភ្ជាប់ជាមួយនឹងការបរិច្ចាគក្នុងការចូលរួមចំណែកក្នុងសង្គម ដូចជាការផ្ដល់ជំនួយដល់សហគមន៍, ការអប់រំ, សុខភាព, ការគាំទ្រផ្នែកសាសនា, ការសង្គ្រោះគ្រោះមហន្តរាយ និងសុខមាលភាពសង្គមផងដែរ។ គោលបំណងសំខាន់ៗរបស់គណនីសប្បុរសនេះ រួមមាន៖
- ការរៃអង្គាសថវិកាជាសាធារណៈ
- បង្កើតការចូលរួមជួយសង្គម ដោយឱ្យអតិថិជនអាចគាំទ្រកម្មវិធីសប្បុរសធម៌
- បង្កើតទំនាក់ទំនងល្អរវាងធនាគារ និងអតិថិជន តាមរយៈការចូលរួមក្នុងសកម្មភាពសង្គម
- គាំទ្រការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ជនបទ ដោយផ្តល់ជម្រើសសន្សំប្រាក់ដែលងាយស្រួល
- កៀរគរនូវអំណោយឧបត្ថម្ភធន និងវិភាគទានសប្បុរសធម៌ ពីគ្រប់ប្រភពស្របច្បាប់នានា សម្រាប់គោលដៅនៃការធានាចីរភាព។
អត្រាការប្រាក់៖
- គណនីសន្សំសប្បុរស (Soboros Saving Account)
| រូបិយប័ណ្ណ | អត្រាការប្រាក់ |
|---|---|
| រៀល (KHR) | ១.០០% |
| ដុល្លារ (USD) | ១.០០% |
- គណនីចរន្តសប្បុរស (Soboros Current Account)
| រូបិយប័ណ្ណ | អត្រាការប្រាក់ |
|---|---|
| រៀល (KHR) | ០.៧៥% |
| ដុល្លារ (USD) | ០.៥០% |
លក្ខខណ្ឌតម្រូវ៖
- ជាស្ថាប័នដែលបានចុះបញ្ជី ស្របតាមច្បាប់ និងបទបញ្ញត្តិក្នុងប្រទេសកម្ពុជា
- វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម អនុស្សរណៈ និងលក្ខន្តិកៈ និង/ឬលិខិតផ្ទេរសិទិ្ធ ឬ សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ព្រមទាំងឯកសារពាក់ព័ន្ធផ្សេងៗទៀត (ប្រសិនបើមាន)
